ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានពន្យល់ថា ៖ តើបណ្ណបើកបរជាតិអាចប្តូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ថា ចម្លើយ៖ អាចស្នើសុំប្តូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបាន
ឯកសារតម្រូវ៖
– បណ្ណបើកបរជាតិ (ច្បាប់ដើមមានសុពលភាពយ៉ាងតិច១ឆ្នាំ)
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង១៥ថ្ងៃ (សម្រាប់ជនបរទេស)
*ករណីបណ្ណបើកបរបានប្រឡងនៅកម្ពុជា
– លិខិតបញ្ជាក់ទីលំនៅ (ចេញដោយមេឃុំ/ចៅសង្កាត់ សម្រាប់ជនបរទេស)
– រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក
កម្រៃសេវា៖
– បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ២៥០.០០០ រៀល
សម្រាប់ព័ត៌មានលម្អិត(Hotline)៖ 1275 ៕
ដោយ ៖ សិលា