ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកអ្នកជិះកង់ នៅស្រុកអង្គរជុំ បណ្ដាលឱ្យស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តសៀមរាប ៖ បុរសអ្នកជិះកង់ម្នាក់ ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់យ៉ាងរន្ធត់ ។ 

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៧ និង០៥នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៤ នៅចំណុចភូមិថ្នល់ ឃុំតាសោម ស្រុក អង្គរជុំ ខេត្តសៀមរាប ។ 

សមត្ថកិច្ចស្រុកអង្គរជុំបានប្រាប់ឱ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តនិងកង់ បង្កឡើងដោយរថយន្តម៉ាក Toyota Rush ពណ៌ស ពាក់ផ្លាកលេខសៀមរាប2C-4496 បើកបរ ដោយឈ្មោះ អ៊ាន សុខេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកស្រុក ឃុំពួក ស្រុកពួក ខេត្ត សៀមរាប បើកបរ មានទិសដៅពីត្បូង ទៅជើង បានបុកជាមួយអ្នកជិះកង់ មានទិសដៅពីជើងទៅត្បូង ស្លាប់ភ្លាមៗគួរឱ្យសង្វេគ។ 

សមត្ថកិច្ចបន្តថា ៖ ជនរងគ្រោះ ឈ្មោះ ឈុត វ៉ន ភេទប្រុស អាយុ៦៣ឆ្នាំរស់នៅ ភូមិថ្នល់ ឃុំតាសោម ស្រុក អង្គរជុំ។ 

ដោយឡែក វត្ថុតាងយកមករក្សាទុកនៅ អធិការ នគរបាលស្រុកអង្គរជុំ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតចំពោះមូលហេតុនៅឡើយទេ ៕ 

ដោយ ៖ សិលា


ចែករំលែក៖