ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ​២០២៤នេះថា​ គិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី១៥ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៣នាក់។

លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ថា​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ រួមមាន៖

១៖ ទទួលបានណ្តឹងសរុប ១,៤០២សំណើរ មានមនុស្ស ៣,២០១នាក់

២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,២៧២សំណើ និងបិទសំណុំរឿង ៤២០សំណើ (រកឃើញមនុស្ស ១,៩២៥នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៨៨ករណី៕

ដោយ​៖ តារា​


ចែករំលែក៖