ព័ត៌មានទាន់ហេតុការណ៍៖

ការវាយប្រហារដោយកាំបិតដ៏រន្ធត់មួយទៀតនៅប្រទេសអូស្ត្រាលី បន្ទាប់ពីការវាយប្រហារសម្លាប់មនុស្ស៦នាក់

ចែករំលែក៖

CNN បាននិយាយថា ការវាយប្រហារដោយកាំបិតបានកើតឡើងនៅព្រះវិហារមួយក្នុងទីក្រុងស៊ីដនី (អូស្ត្រាលី) នៅវេលាម៉ោង ៧ និង១៥នាទីយប់ ថ្ងៃទី១៦ ខែមេសា (ម៉ោងក្នុងតំបន់)។ ក្នុងពិធីនោះ អាចារ្យ Mar Mari Emmanuel ត្រូវជនចម្លែកម្នាក់ស្ទុះទៅវាយនឹងកាំបិតជាច្រើនដង។ ជននេះបន្ទាប់មកបានប្រើកាំបិតចាក់អ្នកដែលព្យាយាមធ្វើអន្តរាគមន៍។ ពិធីនេះត្រូវបានផ្សាយផ្ទាល់តាមយូធូប ហើយមនុស្សជាច្រើនមានអារម្មណ៍ភ័យស្លន់ស្លោពេលឃើញហេតុការណ៍នេះ។

អាចារ្យ Mar Mari Emmanuel គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះនៃការវាយប្រហារនេះ។ យោងតាមសារព័ត៌មាន Newsweek មនុស្ស៤នាក់បានរងរបួសក្រោយកើតហេតុ ប៉ុន្តែសំណាងល្អមិនមាននរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ជនសង្ស័យវាយប្រហារត្រូវបានប៉ូលិសរដ្ឋ New South Wales ចាប់ខ្លួនភ្លាមៗបន្ទាប់មក។ ទីភ្នាក់ងារនេះបានចេញសេចក្តីជូនដំណឹងភ្លាមៗអំពីឧបទ្ទវហេតុនេះ។
នេះជាការវាយប្រហារដោយកាំបិតលើកទីពីរនៅស៊ីដនីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ កាលពីថ្ងៃទី១៣ ខែមេសា មនុស្ស៦នាក់បានស្លាប់ក្នុងការវាយប្រហារនៅមជ្ឈមណ្ឌលលក់ទំនិញមួយ។ ជនសង្ស័យឈ្មោះ Joe Cauchi ត្រូវបានគេបាញ់សម្លាប់នៅកន្លែងកើតហេតុ។
ប៉ូលិសអូស្ត្រាលីបាននិយាយកាលពីថ្ងៃទី16 ខែមេសាថា ការវាយប្រហារដោយកាំបិតទៅលើប៊ីស្សពគ្រិស្តអូស្សូដក់ និងអ្នកគោរពបូជាជាច្រើននាក់ក្នុងទីក្រុងស៊ីដនី គឺជាអំពើភេរវកម្មដែលបង្កឡើងដោយក្រុមជ្រុលនិយមដែលសង្ស័យថាមាននិន្នាការសាសនា ខណៈដែលប្រទេសនេះមានការភ្ញាក់ផ្អើលបន្ទាប់ពីការចាក់សម្លាប់លើកទីពីរក្នុងរយៈពេលបីថ្ងៃ៕ ដោយ៖ ធីរីណា

រូប​ថត​៖ AFP/kenh14.vn


ចែករំលែក៖