ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​៖​ ពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គលេខាធិការដ្ឋាន​ នៃគណៈកម្មាធិការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​(គ.ល.ក.) នៅរសៀល​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន ២៥ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (១)T.Win888 ផ្លូវការណ៍ (២)Uiosfiii (៣)Pes66 register (៤)U99 (៥)ភ្នាក់ងារ ៨៩ឡាក់គី (៦)Platform: Ufo9 Kh (៧)Betwos88 (៨)Game online 006 (៩)RRK-Bet26 (១០)YN25kh ហ្គេមអនឡាញ VIP 2 (១១)Like-0030 (១២)BA666 (១៣)Uwon KH (១៤)SB24-New (១៥)Jamael Kjsksj1 (១៦)SB24 Win Win (១៧)E-Casino (១៨)FAFA366 (១៩)Fafa88CS (២០)H99 VIP (២១)Sports788 (២២)Efteb (២៣)SureWin cs1 (២៤)2MWIN Cs2 និង(២៥)ST Vegas89 ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។

ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងជៀសវាងការចូលរួមរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់ទាំងនេះ៕

ដោយ​៖ តារា​


ចែករំលែក៖