ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែការពារ Conor Bradley របស់ Liverpool ប្រឈមការសម្រាកប្រហែល៣សប្តាហ៍ដោយសាររបួសកជើង

ចែករំលែក៖

កីឡាករ Conor Bradley ខ្សែការពារស្តាំរបស់ក្រុមហង្សក្រហម Liverpool ត្រូវបានគេរំពឹងថា នឹងអវត្តមានប្រហែលសប្តាហ៍ដោយសាររបួសកជើង។

Bradley វ័យ២០ឆ្នាំបានទទួលរងបញ្ហានៅដើមតង់ទីនៃការប្រកួត Premier League កាលពីថ្ងៃអាទិត្យដោយក្រុម Crystal Palace គាត់​ត្រូវ​បាន​ជំនួស​ដោយ Trent Alexander-Arnold ដែល​បាន​ត្រឡប់​ពី​របួស​ជង្គង់​ដែល​បាន​ធ្វើ​ឱ្យ​គាត់​មិន​បាន​លេង​តាំង​ពី​ខែ​កុម្ភៈ។

Bradley គ្រោងនឹងខកខានការប្រកួត Europa League កាលពីថ្ងៃព្រហស្បតិ៍ពេលប៉ះជាមួយ Atalanta និងការប្រកួត Premier League ជាមួយ Fulham, Everton និង West Ham នៅសេសសល់នៃខែមេសា។

Liverpool បានចាញ់ក្រុម Atalanta ក្នុងលទ្ធផល ក្នុងការប្រកួតជើងទី១ ហើយនឹងត្រូវប្រកួតជើងទី២ដើម្បីប្រជែងយកកៅអីនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League របស់ពួកគេក្នុងប្រទេសអ៊ីតាលីនៅថ្ងៃព្រហស្បតិ៍នេះ

Bradley អាចត្រឡប់មកវិញនៅខែឧសភា នៅពេលដែល Liverpool ប្រកួតជាមួយ Tottenham, Aston Villa និង Wolves ដើម្បីបញ្ចប់យុទ្ធនាការ Premier League របស់ពួកគេ។ កីឡាករអន្តរជាតិអៀរឡង់ខាងជើងរូបនេះបានបង្ហាញខ្លួន២២ប្រកួតឱ្យហង្សក្រហមនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបន្ថែមការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួនដង។

ការបរាជ័យរបស់ក្រុម Liverpool នៅក្នុងទឹកដី ដោយក្រុម Crystal Palace បានធ្វើឱ្យពួកគេមានចាញ់២ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Manchester City ជាមួយនឹងការប្រកួតចំនួនដែលត្រូវលេងនៅរដូវកាលនេះ ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖