ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ចិន​ ចុះហត្ថលេខា​លើឯកសារចំនួន៣៧ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង

ចែករំលែក៖

ភ្នំពេញ៖ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន​ រដ្ឋាភិបាលកម្ពុជា-ចិន បានចុះហត្ថលេខា លើឯកសារចំនួន៣៧ នៅល្ងាចថ្ងៃថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ។ 

សូមជម្រាបជូនថា​ ឯកសារចំនួន​ ៣៧នេះ​ ត្រូវបានចុះហត្ថលេខានៅវិមានសន្តិភាព បន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបពិភាក្សាទ្វេភាគី ក្នុងនោះគឺមានឯកសារពាក់ព័ន្ធនឹងការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។

ពិធី​ចុះហត្ថលេខាលើឯកសារទាំងនេះ  ក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋលើកទី២ របស់លោក ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជារយៈពេល២ថ្ងៃ៕

ដោយ​៖ តារា​


ចែករំលែក៖