ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថរឹបអូសកាំភ្លើងខ្លី ចំនួន ០៤ដើមពីជនសង្ស័យគ្រឿងញៀននៅទីតាំងខារ៉ាអូខេ៦១៩ក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់​និងកាំភ្លើងខ្លី ចំនួន០៤ដើម រួមទាំងសារធាតុ​ញៀននៅចំណុចKTV៦១៩ កាលពីវេលាម៉ោង១៩និង៣៨នាទី ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៤​ ។ សមត្ថកិច្ចប្រាប់ថាៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបេីកប្រតិបត្តិការបង្រ្កាបករណីផលិត​ ដឹកជញ្ជូន ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ គឺ១-ឈ្មោះ ស៊ុំម៉ៃ វ៉ាន់ថាណាស៊ីន (ហៅតា)​ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរនិងប្រើប្រាស់),​ ២-ឈ្មោះ ភូវ៉រ៉េត ធានធឿន (ហៅប៉េវ)​ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិថៃ​ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខA01 ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរនិងប្រើប្រាស់),​ ៣-ឈ្មោះ តៃ ស៊ិនអាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរបើកហាងម៉ាស្សា បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផលិតនិងជួញដូរគ្រឿងញៀននិងសញ្ចារកម្ម),​ ៤-ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ឡំប្រឺតា បច្ចុប្បន្ននៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ជួញដូរ),​ ៥-ឈ្មោះ ឈុនលី សុខស្រីនាង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ)​ព្រមទាំងចាប់យកសម្ភារវត្ថុតាងរួមមាន​៖ គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា (កេតាមីន) ចំនួន ០២កញ្ចប់ធំ(កញ្ចប់តែ) និង១៦ថង់កិប ទម្ងន់ ២៨៨០,២ក្រាម ,​ ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន២៥កញ្ចប់ និង០២ដប ស្មើនឹង ៤៨១១គ្រាប់ ទម្ងន់ ៥៩២,៩ក្រាម,​ កញ្ចប់ម្សៅរូបសេះពណ៌ក្រហម និងកញ្ចប់ម្សៅពណ៌ក្រហម រូបផ្លែទំពាំងបាយជូរ (អុិចស្តាស៊ី) ចំនួន៤១កញ្ចប់ ទម្ងន់ ៥៩៨,៥៥ក្រាម,​ កញ្ឆាក្រៀមចំនួន ០៧ថង់កិប ទម្ងន់ ២៦,៨ក្រាម,​ -ម្សៅម៉ត់ពណ៌សចំនួន ១៦ថង់កិប ទម្ងន់ ១១៣៧,៤ក្រាម,​ ដុំក្រាមពណ៌លឿង ចំនួន ០២ថង់កិប ទម្ងន់ ១០៦ក្រាម (មួយរយប្រាំមួយក្រាម),​ ម្សៅម៉ត់ពណ៌ត្នោតចំនួន០២ថង់កិប ទម្ងន់ ១០៨,៤ក្រាម,​ ម្សៅម៉ត់ពណ៌កាហ្វេចំនួន ០១ថង់កិប ទម្ងន់ ៦៨,៩ក្រាម,​ ថ្នាំគ្រាប់កញ្ចប់ពណ៌ខ្មៅ មានរូបមនុស្សប្រុស ចំនួន០៨កញ្ចប់ ទម្ងន់ ៥២,៨ក្រាម,​ ម្សៅក្រាមពណ៌ស ចំនួន ០៨កញ្ចប់ ទម្ងន់ ១៥៩៣,៤ក្រាម,​ កាំភ្លើងខ្លីចំនួន០៤ដើម (ម៉ាកZORAKI M906-TD លេខ2400499 ពណ៌ទឹកប្រាក់លាយខ្មៅ, ម៉ាកK54 លេខ55007452 ពណ៌ខ្មៅ, ម៉ាកឡុក១៩ ពណ៌ខ្មៅ, ម៉ាកISSC-M22 ពណ៌ខ្មៅ),​ គ្រាប់កាំភ្លើង ចំនួន ៥០គ្រាប់,​ បង់កាំភ្លើងចំនួន០៥,​ ស្រោមកាំភ្លើងចំនួន០២,​ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង,​ រថយន្ត ចំនួន០២គ្រឿង (ម៉ាកAUDI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603, ម៉ាកLUXUS NX 200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BB-8850),​ ម៉ូតូ ចំនួន០១គ្រឿង (ម៉ាកHONDA PCX ពណ៌ខៀវ ពាក់ផ្លាកលេខប.មានជ័យ1AB-6168),​ ​ទូរស័ព្ទចំនួន ០៦គ្រឿង (ម៉ាក iPhone 12Pro Max ពណ៌ទឹកប៊ិក, ម៉ាកHuawei ពណ៌ទឹកប៊ិក, ម៉ាកiPhone ពណ៌ទឹកប៊ិក, ម៉ាកOPPO ពណ៌ផ្ទៃមេឃ, ម៉ាកiPhone14 ពណ៌ស្វាយ, ម៉ាកiPhone ពណ៌ស្លែ)​រួមនឹងឧបករណ៍សម្រាប់ផលិតគ្រឿងញៀនមួយចំនួនធំ​ ព្រមទាំងសម្ភារមួយចំនួនទៀត។ 

    លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា​ មុនឈានដល់ការបង្រា្កបនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចKTV៦១៩ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងបានក្តាប់បានមុខសញ្ញាជួញដូរគ្រឿងញៀន ដឹកនាំដោយរូបលោកផ្ទាល់ បានសហការជាមួយកម្លាំងជំនាញការិយាល័យ ដឹកនាំដោយលោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាប បទល្មើស​ ចុះធ្វើការឃាត់រថយន្តចំនួន០១គ្រឿង ម៉ាកAUDI A7 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603 ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុំម៉ៃ វ៉ាន់ថាណាស៊ីន ហៅ តា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ ព្រមទាំងដកហូតវត្ថុតាងរួមមាន​ កាំភ្លើងខ្លីចំនួន ០២ដើម(ម៉ាកឡុក១៩ ពណ៌ខ្មៅ, ម៉ាកISSC-M22), បង់កាំភ្លើងចំនួន០៣, គ្រាប់កាំភ្លើងចំនួន១៥គ្រាប់, កញ្ចប់ម្សៅពណ៌ក្រហមរូបសេះ(អុិចស្តាស៊ី) ចំនួន០៥កញ្ចប់ ទម្ងន់ ៤៣,០៥ក្រាម មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដើម្បីចាត់ការតាមនីតិវិធី។

សួមរំលឹកថាៈកាលពីប៉ុន្មានឆ្នាំមុនទីតាំងខាងលើក៏ត្រូវសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាច្រើនរួមទាំងអាវុធខ្លីច្រើនដើម ហើយបានបិទទ្វារមួយរយៈតូច ក៏បានបើកដំណើរការរហូតដល់ថ្ងៃដែលកម្លាំងសមត្ថកិច្ចបង្រាបនៅថ្ងៃខាងលើនេះ៕

ដោយ ៖ វណ្ណា


ចែករំលែក៖