ក្តីសង្ឃឹមរបស់ក្រុម Liverpool ក្នុងការបញ្ចប់រជ្ជកាលរបស់លោក Jurgen Klopp ជាមួយនឹងពានរង្វាន់អឺរ៉ុប Europa League ត្រូវបានបញ្ចប់ បន្ទាប់ពីបរាជ័យក្នុងការប្រកួតជើងទី១ទល់នឹង Atalanta ៣ទល់០ ហើយជើងទី២នេះបានត្រឹមតែឈ្នះ១ទល់០ប៉ុណ្ណោះ។
ហង្សក្រហមបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីបន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៣–០ នៅកីឡដ្ឋាន Anfield កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយទោះបីជាបានគ្រប់គ្រងការប្រកួតក្នុងទីលានបានច្រើនជាគូប្រកួតក៏ដោយ ក៏មិនអាចស្វែងរកគ្រាប់បាល់តាមតម្រូវការ និងបានចាញ់ក្នុងលទ្ធផលសរុប ៣–១ផងដែរ។
បាល់ប៉េណាល់ទីនៅនាទីទី៧របស់ Mohamed Salah បន្ទាប់ពីការបញ្ជូនបាល់របស់ Trent Alexander-Arnold បានផ្តល់ក្តីសង្ឃឹមដល់ពួកគេក្នុងការប្រកួតជើងទី២នេះ។ ខណៈដែលតង់ទី១កាន់តែខិតជិត ខ្សែប្រយុទ្ធអេហ្ស៊ីបបានវាយបកយ៉ាងល្អនៅពេលដែលស៊ុតបញ្ចូលទីគ្រាប់ទី១ ប៉ុន្តែក្រុមរបស់លោក Klopp បានព្យាយាមស្វែងរកគ្រាប់បាល់បន្ថែមទៀតនៅតែមិនអាចទៅរួច។
នេះគឺជាការបញ្ចប់នៃរយៈពេល១២ថ្ងៃដ៏លំបាកសម្រាប់ក្រុមហង្សក្រហម ដែលបានស្មើជាមួយក្រុម Manchester United ហើយបានចាញ់នៅផ្ទះ Crystal Palace ដោយបានធ្លាក់ចេញពីកំពូលតារាង បន្ទាប់ពីការចាញ់របស់ពួកគេនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។
ការយកចិត្តទុកដាក់ឥឡូវនេះក្រុមហង្សក្រហមនឹងត្រលប់ទៅការប្រជែងដណ្តើមពានដែលកំពុងឈរនៅលេខរៀងទី៣តាមពីក្រោយក្រុមលេខ២Arsenal និងចាញ់២ពិន្ទុពីលើក្រុមកំពូលតារាង Manchester City។ នេះលីកតំណាងឱ្យឱកាសចុងក្រោយរបស់ក្រុមក្រោមការដឹកនាំរបស់លោក Klopp ក្នុងរយៈពេល៨ឆ្នាំកន្លះរបស់គាត់ ដោយរដូវកាលនេះទទួលបានពាន LeagueCup មួយកាលពីខែកុម្ភៈ ៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)