ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ចូលកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សុីវ រុន ប្រធានក្រុមប្រឹក្សា និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។ 

   ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ប្រតិភូអមដំណើរ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបីឈរជើងក្នុងខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ជាច្រើនរូប។

   លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត  អតីតស្នងការនគរបាលខេត្តសៀមរាប ត្រូវផ្លាស់ប្តូរទៅកាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង ខណៈលោកឧត្តមសេនីយ៍ទោ ខូវ លី ត្រូវទៅកាន់តំណែងជាស្នងការនគរបាលខេត្តឧត្តរមានជ័យ ៕

ដោយ ៖ សិលា


ចែករំលែក៖