កីឡាករវាយតឺន្នីសឆ្នើម Andy Murray ត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីឈ្មោះសម្រាប់ការប្រកួត French Open ប៉ុន្តែមិត្តរួមជាតិកីឡាការិនី Emma Raducanu មិនទាន់ប្រាកដថាបានកន្លែងណាក្នុងការចាប់ឆ្នោតនោះទេ។
ម្ចាស់ជើងឯក Grand Slam ៣សម័យ Murray វ័យ៣៦ឆ្នាំ បានបាក់សរសៃចងកជើងនៅក្នុងការប្រកួតកម្មវិធី Miami Open កាលពីខែមុន។ រីឯ Raducanu បានខកខាន៨ខែចុងក្រោយនៃឆ្នាំ២០២៣ ប៉ុន្តែមានចំណាត់ថ្នាក់និងជាជម្រើសទី៥នៃបញ្ជីឈ្មោះដែលត្រូវជ្រើសរើសលេង។
Murray បានលេងនៅ Roland Garros តែម្តងគត់ ចាប់តាំងពីការវះកាត់កែឆ្អឹងត្រគាកក្នុងឆ្នាំ២០១៩ ដោយចាញ់ក្នុងជុំទីមួយក្នុងឆ្នាំ២០២០។ កីឡាករស្កុតឡេនដែលបានឈ្នះមេដាយមាសអូឡាំពិកនៅទីក្រុងឡុងឆ្នាំ២០១២ និងទីក្រុង Rio 2016 បាននិយាយថា នៅឆ្នាំនេះគាត់ចង់ចូលរួមការប្រកួតកីឡាមួយផ្សេងទៀតមុនពេលគាត់ចូលនិវត្តន៍។
ចំណែកកីឡាករឆ្នើមម្នាក់ទៀតគឺ Rafael Nadal ដែលជាម្ចាស់ជើងឯក French Open ១៤សម័យកាល គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៥នាក់ដែលបានចូលក្នុងការចាប់ឆ្នោតដ៏សំខាន់ដើម្បីទទួលបានអត្ថប្រយោជន៍ពីចំណាត់ថ្នាក់ដែលត្រូវបានការពារ។
កីឡាករសញ្ជាតិអេស្បាញវ័យ៣៧ឆ្នាំរូបនេះដែលបានលេងការប្រកួតដំបូងរបស់គាត់ចាប់តាំងពីខែមករាមកនោះ គឺស្ថិតនៅក្នុងជួរដើម្បីបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅ Grand Slam ចាប់តាំងពីការប្រកួត Australian Open ក្នុងខែមករា ឆ្នាំ២០២៣។ Nadal បានបញ្ជាក់ថាឆ្នាំនេះនឹងក្លាយជាឆ្នាំចុងក្រោយរបស់គេមុនពេលចូលនិវត្តន៍។
ម្ចាស់ជើងឯក US Open ឆ្នាំ២០២១ កីឡាការិនី Raducanu អាយុ២១ឆ្នាំលេងបានតែ១០ប្រកួតកាលពីឆ្នាំមុន និងបានលេង១២ប្រកួតនៅឆ្នាំនេះ។ កាលពីថ្ងៃសៅរ៍ នាងបានជួយចក្រភពអង់គ្លេសទទួលបានកៅអីមួយក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Billie Jean King Cup ពេលចេញពីសិតដើម្បីយកឈ្នះកីឡាការិនី Diane Parry របស់បារាំងក្នុងលទ្ធផល ៤-៦ ៦-១ ៧-៦ (៧-១) ក្នុងទីក្រុង Le Portel។
មិត្តរួមជាតិកីឡាការិនី Katie Bulter និង Harriet Dart ក៏បានចូលរួមដោយផ្ទាល់ទៅក្នុងការប្រកួតដ៏សំខាន់រួមជាមួយ Jodie Burrage ទោះបីជាកីឡាករលេខ៣របស់អង់គ្លេស Raducanu ទំនងជាមិនលេងបន្ទាប់ពីការវះកាត់កដៃកាលពីខែមុន។ រីឯ Cameron Norrie, Dan Evans និង Jack Draper ក៏ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករផ្នែកបុរសផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយតឺន្នីស French Open នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៤ខាងមុខនេះ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)