អេមីរ៉ាត់អារ៉ាប់រួម (UAE) កំពុងតស៊ូដើម្បីស្តារឡើងវិញ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាបានវាយប្រហារប្រទេសវាលខ្សាច់ ដែលធ្លាប់តែស្ងួតហួតហែងនេះ។
កាលពីល្ងាចថ្ងៃអង្គារ (១៦ មេសា) ភ្លៀងធ្លាក់មានកម្រិតដល់ទៅ១៤២មិលី្លម៉ែត្រ បានជន់លិចទីក្រុងឌូបៃក្នុងរយៈពេលជាង ២៤ម៉ោង។
ប្រព័ន្ធលូរបស់អេមីរ៉ាតអារ៉ាប់រួមបានផ្ទុកលើសទម្ងន់យ៉ាងឆាប់រហ័សកាលពីថ្ងៃអង្គារ ដោយជន់លិចតំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម និងសូម្បីតែផ្នែកមួយនៃផ្លូវ Sheikh Zayed Highway 12 ខ្សែដែលរត់កាត់ទីក្រុងឌូបៃ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បានហៅភ្លៀងធ្លាក់ថា ជា “ព្រឹត្តិការណ៍អាកាសធាតុជាប្រវត្តិសាស្ត្រ” ដែលលើសពី “អ្វីដែលបានកត់ត្រាចាប់តាំងពីការប្រមូលទិន្នន័យបានចាប់ផ្តើមនៅឆ្នាំ 1949″។
ទន្ទឹមនឹងនេះ ទឹកជំនន់ដ៏ខ្លាំងក៏បានវាយប្រហារប្រទេសជិតខាង Oman ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ។
នៅក្នុងសារទូទាំងប្រទេសមួយកាលពីល្ងាចថ្ងៃពុធ មេដឹកនាំ Sheikh Mohammed bin Zayed Al Nahyan បាននិយាយថា អាជ្ញាធរនឹង “សិក្សាឱ្យបានឆាប់អំពីស្ថានភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅទូទាំង UAE និងកំណត់ការខូចខាតដែលបង្កឡើង” ។
ទឹកជំនន់បានជំរុញឱ្យមានការរំពឹងទុកថា យុទ្ធនាការ “ភ្លៀងសិប្បនិម្មិត” របស់ប្រទេសនេះ ដោយយន្តហោះតូចៗ ជ្រៀតចូលពពក ដើម្បីបំបែកសារធាតុគីមីដែលបង្កឱ្យទឹកភ្លៀង អាចរួមចំណែកដល់ទឹកជំនន់។ ប៉ុន្តែអ្នកជំនាញនិយាយថា ប្រព័ន្ធបង្កើតទឹកភ្លៀងត្រូវបានព្យាករណ៍យ៉ាងល្អ ហើយ “បង្កើតទឹកភ្លៀង” តែម្នាក់ឯងនឹងមិនបង្កឱ្យមានទឹកជំនន់បែបនេះទេ៕ ដោយ៖ ធីរីណា
រូបថត៖ AP