ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយមួយម៉ឺនរៀលមិនបានខឹងចិត្តវាយកញ្ចក់ឡានគេបែកខ្ទេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ នារីម្នាក់បេីករថយន្តមកអែបឈប់ចិញ្ចេីមផ្លូវដេីម្បីនិយាយទូរស័ព្ទស្រាប់តែមានបុរសម្នាក់មកសុំលុយមួយម៉ឺនរៀលតែនាងមិនមានលុយរាយឱ្យទេីបធ្វេីឱ្យបុរសនោះខឹងដាល់កញ្ចក់រថយន្តមួយដៃបែកកញ្ចក់ខ្ទេចត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤រសៀល​ ថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២៤​ នៅចំណុចមុខក្លោងទ្វាវត្តសុភាឃួន​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យឈ្មោះ រ័ត្ន​ ភេទប្រុសអាយុ៣៤ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ 

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបនាងបានបេីករថយន្តឡិចស៉ីសRX 300​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH 0487​ ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏អែបខាងឈប់រថយន្តដេីម្បីនិយាយទូរស័ព្ទ​ ភ្លាមនោះក៏មានបុរសម្នាក់ដេីរមកសុំលុយមួយម៉ឺនរៀលតែនាងមិនមានលុយរាយទេីបមិនឱ្យ។ បន្ទាប់មកជនសង្ស័យខឹងក៏ដាល់កញ្ចក់រថយន្តមួយដៃបណ្តាលឱ្យប្រេះស្រាំរងការខូចខាត​ ភ្លាមនោះប្រជាពលរដ្ឋក៏ឃាត់ខ្លួនជនសង្ស័យរួចរាយការណ៍ទៅសមត្ថកិច្ចនាំខ្លួនទៅចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖