ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ ជូនសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង យោធភូមិភាគទី៥ បានទទួលមរណភាពកាលពីវេលាម៉ោង ១០.១៥នាទីព្រឹក ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព. ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។
តំណាងឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយលោកជំទាវ ព្រំ ម៉ុច ហួម ហ្វែក គ្រួសារសព និងសោក ស្តាយជាទីបំផុតក្នុងការបាត់បង់នាយទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានបំពេញភារកិច្ច និងលះបង់យ៉ាងធំធេងគ្រប់បែបយ៉ាងក្នុងការរួមចំណែកកិច្ចការពាបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាជន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាឧទ្ទិសបួងសួងដល់ព្រលឹងវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៏ទោ ហួម ខ្វែក សូមទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា