ព័ត៌មានទាន់ហេតុការណ៍៖

តើការពន្យារបណ្ណបើកបរដែលហួសសុពលភាព មានការពិន័យដែរ ឬទេ?

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានធ្វើការពន្យល់ណែនាំងា ៖ តើការពន្យារបណ្ណបើកបរដែលហួសសុពលភាព មានការពិន័យដែរ ឬទេ? សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាពមិនលើស 30ថ្ងៃ មិនមានការពិន័យឡើយ ។ ដោយឡែកចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី30ថ្ងៃឡើងទៅ នឹងមានការពិន័យ ក្នុងមួយថ្ងៃ 500៛ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ៖ ដើម្បីអាចបន្តសុពលភាពបណ្ណបើកបរបាន ត្រូវមានឯកសារដូចជា៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. លិខិតបញ្ជាក់កាយសម្បទា

៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក

៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)

ខាងក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា៖ ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខប្រឹក្សាយោបល់លើសេវាសាធារណៈ 1275 ដោយឥតគិតថ្លៃ ៕

ដោយ ៖ សិលា


ចែករំលែក៖