ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី ដោយពុំទទួលប្រាក់បំណាច់មុខងារ ៧រូប៖
១- លោក ត្រាំង លី
២- លោក ហេង ឈាង
៣- លោក ឌៀប សីហា
៤- លោក លី វីរៈ
៥- លោក ហេង ចាន់រិទ្ធី
៦- លោក រស់ ប៉ារ៉ាឌី
៧- លោក គឹម មុនីសេដ្ឋា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សិលា