ព័ត៌មានទាន់ហេតុការណ៍៖

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៣៥៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី​២៧​ មេសា​ !

ចែករំលែក៖

​​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២៤​  បានបង្ហាញពី​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​  ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៣៥៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ ។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួន​គោលដៅ​សរុប​ ៧៩​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៤២៣​គ្រឿង​,​ រថយន្ត​ធំ​ ០២​គ្រឿង​,​ រថយន្ត​តូច​ ៧១​គ្រឿង​ និង​ម៉ូតូ​ ៣៥០​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៣៥៧​គ្រឿង​  រថយន្ត​ធំ​ ០៤​គ្រឿង​ រថយន្ត​តូច​ ៥៩​គ្រឿង​ និង​ម៉ូតូ​ចំនួន​ ២៩៤​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​តាម​របាយការណ៍​លទ្ធផល​រយៈពេល​ ២៧​ថ្ងៃ​ ពី​ថ្ងៃ​ទី​១-២៧​ ខែមេសា​ ឆ្នាំ​២០២៤​ បាន​ឲ្យ​ដឹង​ថា​ យានយន្ត​ចូល​គោលដៅ​ចំនួន​ ៧,២៤៨​គ្រឿង​ រថយន្ត​ធំ​ ៦២​គ្រឿង​ រថយន្ត​តូច​ ១,៩៦៧​គ្រឿង​ ម៉ូតូ​ ៥,២១៩​គ្រឿង​  ។​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៦,២៨០​គ្រឿង​,​ រថយន្ត​ធំ​ ៥៤​គ្រឿង​,​ រថយន្ត​តូច​ ១,៦១៧​គ្រឿង​ និង​ម៉ូតូ​ ៤,៦០៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​ លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​របាយការណ៍​ដដែល​ បាន​វាយតម្លៃ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​ ៕

ដោយ​៖ តារា​


ចែករំលែក៖