ព័ត៌មានទាន់ហេតុការណ៍៖

កូនឈាមខ្មៅប្រើហិង្សាលើម្ដាយបង្កើត វាយរហូតដល់សន្លប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ខណៈផឹកស្រាស្រវឹងត្រូវម្ដាយបង្កើតស្ដីបន្ទោសបន្តិចបន្តួចក៏ប្រើហិង្សាវាយម្តាយរហូតដល់សន្លប់នៅស្រុកស្វាយទាប។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៨ខែមេសាឆ្នាំ២០២៤ ស្ថិតនៅភូមិអង្គតាមោក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះ សន ចិនថៃ  អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គតាមោក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកស្ត្រីរងគ្រោះជាម្ដាយមានឈ្មោះ តូច សាវ៉ុន អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំជាមួយគ្នា។

តាមអ្នកភូមិបានអោយដឹងថា មុនកើតហេតុបុរសជាកូនបានផឹកស្រាស្រវឹងជោក។ ក្រោយមកស្ត្រីជាម្ដាយឃើញសភាពកូនស្រវឹងបែបនេះក៏បានស្ដីបន្ទោសបន្តិចបន្តួចស្រាប់តែកូននោះខឹងច្រឡោតក៏បានលោតធាក់ម្ដាយមួយជើងចំកណ្ដាលទ្រូងបណ្កាលឱ្យដួលទៅលើដី រួចហើយបានធាក់ចំនួនពីរជើងបន្ថែមទៀតត្រូវចំកណ្ដាលទ្រូង បណ្ដាលឱ្យម្តាយសន្លប់បង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នជនសង្ស័យជាកូនត្រូវបានសមត្តកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖