ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍របួសបាក់ជេីងត្រូវកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូត្រូវបានរថយន្តកៀរបណ្តាលឱ្យដួលរងរបួសបាក់ជេីងម្ខាងនិងបែកប្រអប់ជេីងហេីយរថយន្តបង្កបេីកគេចខ្លួនបាត់។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៧និង៤៣នាទីថ្ងៃទី២៩ ខែ មេសា ឆ្នាំ ២០២៤ ស្ថិតនៅភូមិ ព្រៃខ្លា សង្កាត់ បឹងធំ ខណ្ខ កំបូល។ 

ជនរងគ្រោះ ឈ្មោះ ញេន មុី ភេទប្រុស អាយុប្រហែល២៣ឆ្នាំ រងរបួសបាក់ជើងឆ្វេងនឹងបែកប្រអប់ដៃ រស់នៅភូមិ ព្រៃខ្លា សង្កាត់ក្រាំងម្កាក់ ស្រុកអង្គស្នួល កណ្ដាល  ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1KA 0994 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងមកពីក្រោយហេីយកៀរជនរងគ្រោះបណ្តាលឱ្យដួលអូសជាច្រេីនម៉ែត្របាក់ជេីងម្ខាងខាងឆ្វេងនិងបែកប្រអប់ដៃ​ ភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះកងពលតូចលេខ៧០ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីសង្គ្រោះ ។

ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនមកទទួលយកទៅវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖