ភ្នំពេញ៖ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤យ៉ាង។
លោក ហ៊ុយ វណ្ណៈ បានថ្លែងបញ្ជាក់ថា នៅដំណាក់កាលចុងក្រោយនេះ តួនាទីសារព័ត៌មានជាទូទៅ រងផលប៉ះពាល់ដោយសារកត្តា៤យ៉ាងនេះ មានដូចខាងក្រោម៖
*១- កត្តាបច្ចេកវិទ្យាឌីជីថល៖ បានចូលមកផ្តួលរំលំកាសែតប្រពៃណី ឱ្យបិទទ្វាជាស្វ័យប្រវត្តិឈប់បោះពុម្ពលើក្រដាស។
*២- កត្តាហិរញ្ញវត្ថុ៖ សារព័ត៌មានជាច្រើន កុំថាឡើយសារព័ត៌មានក្នុងប្រទេសកម្ពុជា សូម្បីទូរទស្សន៍ CNN របស់អាមេរិក ក៏បានបិទសាខាអន្តរជាតិរបស់ខ្លួនជាបន្តបន្ទាប់ ដោយសារទប់ទល់ការចំណាយលែងជាប់។
*៣- កត្តានយោបាយ៖ កាសែតជ្រុលនិយម ទល់នឹងនយោបាយដែកថែប។
*៤- កត្តាឱកាសថ្មីៗ៖ អ្នកកាសែត បានដូរអាជីពទៅតាមកាលានុវត្តថ្មីរបស់សង្គមនីមួយៗ ខ្លះក្លាយទៅជាអ្នកជំនួញ សហគ្រិន គ្រូបង្រៀន ជាអ្នកនយោបាយ ឬចូលនិវត្តន៍៕
ដោយ៖ តារា