ខេត្តពោធិ៍សាត់ ៖ មានករណី គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរថយន្តធ្លាក់ក្នុងអូរជ្រលងអូរជនរងគ្រោះត្រូវបានកម្លាំងកងទ័ពតំបន់ប្រតិបត្តិការសឹករងវាលវែងជួយសង្គ្រោះទាន់ពេលវេលា ចាត់ទុកថាជាសំណាង១ ក្នុង១០០០ គ្រោះថ្នាក់ ដែលកងកម្លាំងបានយកចិត្តទុកដាក់ ក្នុងន័យខ្មែរជួយខ្មែរ ដោយគ្មានការរើសអើង។
សូមរំលឹកថា ៖ កាលពីម៉ោង២៤ និង០០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង នៅចន្លោះគីឡូម៉ែត្រ១៤០-១៤១ ដល់ពេលថ្ងៃទី២៩ មេសា ២០២៤ ទើបកងកម្លាំងផ្នែកសឹករងវាលវែងបានទទួលដំណឹង បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលអន្លង់រាប យកជនរងគ្រោះចេញពីជ្រលងអូរ បញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅចំណុច អូរជ្រលងអូរ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ជុំវិញបញ្ហានេះ មិនទាន់មានរបាយការណ៍ពីសមត្ថកិច្ច បញ្ជាក់លម្អិតនៅឡើយ ពីចំនួនជនរងគ្រោះ អត្តសញ្ញាណ គ្រាន់តែទទួលដំណឹងពីប្រព័ន្ធទំនាក់ទំនងហ្វេសប៊ុកប៉ុណ្ណោះ បន្ទាប់ពីពួកគាត់ឃើញទាហាន លើកសែងអន្តរាគមន៍សង្គ្រោះ ៕
ដោយ ៖ សិលា