ព័ត៌មានទាន់ហេតុការណ៍៖

ទោះស្ថិតក្នុងគោលដៅរើសអើង Vinicius Junior នៅតែបន្តរកគ្រាប់បាល់នៅ Champions League

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Junior រកបានពីរគ្រាប់ ខណៈដែល Real Madrid បានត្រឹមស្មើក្នុងជើងទីមួយនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League របស់ពួកគេជាមួយនឹងក្រុមម្ចាស់ផ្ទះ Bayern Munich

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានទាញយកប្រយោជន៍ពីកំហុសចំនួនពីរពីខ្សែការពាររបស់ Bayern Kim Min-jae និងបានស៊ុតបាល់កាត់អ្នកចាំទី Manuel Neuer សម្រាប់ការបើកឆាក មុនពេលកីឡាករកូរ៉េខាងត្បូងបានបង្កកំហុសលើ Rodrygo ក្នុងប្រអប់ ហើយ Vinicius បានទាត់បាល់ប៉េណាល់ទីជាគ្រាប់ទី២។

ទោះបីស្ថិតក្នុងសញ្ជាតិប្រេស៊ីល ប៉ុន្តែខ្សែប្រយុទ្ធរូបនេះមានស្បែកខ្មៅ ហើយជារឿយៗតែងតែមានការរើសអើងមកលើគាត់ ​ដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានលើកឡើងថា កីឡាកររូបនេះបានទទួលការរើសអើងតាមរយៈការបញ្ចេញកាយវិការរបស់អ្នកគាំទ្រ តាមរយៈបណ្តាញសង្គម បើទោះបីស្ថាប័នបាល់ទាត់ និងរដ្ឋាភិបាលបានប្រកាសប្រឆាំងនឹងការរើសអើងនេះ។

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី៣០ឈានចូលថ្ងៃទី១ ឧសភានេះ មិត្តរួមក្រុម Leroy Sane របស់ Bayern Munich ក៏បានស៊ុតបំប៉ោងសំណាញ់ទី១គ្រាប់តាមស្មើនៅតង់ទី២ នាទីទី៥៣ ខណៈប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានស៊ុតបាល់ប៉េណាល់ទី១គ្រាប់ទៀត នៅនាទីទី៥៧ បន្ទាប់ពី Jamal Musiala ដួលពីការប្រជែងបាល់របស់Lucas Vazquez ក្នុងប្រអប់។

ក្រុមម្ចាស់ផ្ទះដោយបានស៊ុតចំនួន៦ដង និងគ្រប់គ្រងបាល់បានច្រើនជាង៦០% ក្នុងរយៈពេល២០នាទីដំបូង ខណៈឱកាសដ៏ល្អបំផុតធ្លាក់ទៅ Sane និង Kane ដែលជាអ្នករកគ្រាប់បាល់ក្នុងការប្រកួតជើងទី១នេះ សម្រាប់ Bayern បានបាត់បង់ពានក្នុងស្រុកមួយហើយ បន្ទាប់ពី Bayer Leverkusen បានបញ្ឈប់ការឈ្នះពានរង្វាន់ Bundesliga ១១ជាប់ៗគ្នា ហើយត្រូវបានគេប្រកាសរួចហើយថា អ្នកចាត់ការ Tuchel នឹងចាកចេញនៅរដូវក្តៅនេះ។

ចំពេលមានរបាយការណ៍ថ្មីអំពីអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់គាត់ ក្រុមរបស់លោក Tuchel បានចាប់ផ្តើមនៅលើកំពូល ដោយគ្រប់គ្រងការកាន់កាប់នៅ Allianz Arena និងបង្កើតឱកាសជាច្រើន។ ប៉ុន្តែលទ្ធផលនៅតែស្មើគ្នា២ទល់២សម្រាប់ក្រុមទាំង២នេះក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖