ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី២នាក់ជិះម៉ូតូជ្រុលបុកសត្វឆ្កែដួលរងរបួសត្រូវបានកងសង្រ្គោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រី២នាក់ជិះម៉ូតូឌុបគ្នាតាមដងផ្លូវសុខៗស្រាប់តែមានសត្វឆ្កែមួយក្បាលរត់កាត់មុខជ្រុលបុកបណ្តាលឱ្យដួលរងរបួសត្រូវបានកងសង្រ្គោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៤៤នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវក្រវ៉ាត់ក្រុង ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

ជនរងគ្រោះទី១មានឈ្មោះ សួន​ សាវី​ ភេទស្រី​ អាយុ៣៤ឆ្នាំ​ (របួលជង្គង់ឆ្វេង)។ 

ជនរងគ្រោះទី២មានឈ្មោះ សួន​ ស្រីម៉ៅ ភេទស្រី​ អាយុ២២ឆ្នាំ​ អ្នកទាំង២មានទីលំនៅភូមិកំពូលខ្ពស់​ ឃុំក្រូច​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម(របួសមាត់)។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រី២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ឌុបគ្នាធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងក្នុងទិសដៅពីជងទៅត្បូង​ ចាកចេញពីផ្ទះបំណងទៅធ្វេីការខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានសត្វឆ្កែមួយក្បាលរត់កាត់មុខធ្វេីឱ្យគេចមិនទាន់ជ្រុលបុកបណ្តាលឱ្យដួលអូសទៅនឹងថ្នល់រងរបួស។ 

ក្រោយកេីតហេតុជនរងគ្រោះ២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖