ព័ត៌មានទាន់ហេតុការណ៍៖

លោក Rangnick កំពុងពិភាក្សាអំពីការងារជាគ្រូបង្វឹកនៅ Bayern Munich

ចែករំលែក៖

ការចរចាររវាងក្លិប Bayern Munich និងគ្រូបង្វឹកសញ្ជាតិអូទ្រីស លោក Ralf Rangnick កំពុងបន្តដើម្បីឱ្យគាត់ក្លាយជាអ្នកចាត់ការថ្មីរបស់ពួកគេ។ លោក Rangnick អាយុ៦៥ឆ្នាំបានបញ្ជាក់កាលពីសប្តាហ៍មុនថា គាត់ត្រូវបានទាក់ទងអំពីការងារដោយក្លិBundesliga

Bayern ចង់បានលោក Rangnick មកជំនួសតំណែងអ្នកចាត់ការបច្ចុប្បន្នលោក Thomas Tuchel ដែលនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។គេជឿថា Bayern គិតថា លោក Rangnick អាចកសាងភាពជោគជ័យឡើងវិញនៅក្លឹប បន្ទាប់ពី Bayer Leverkusen បញ្ឈប់ការឈ្នះពានរង្វាន់ Bundesliga ១១ជាប់ៗគ្នានៅរដូវកាលនេះ។

បច្ចុប្បន្នលោក Rangnick កំពុង​ត្រៀម​ដឹកនាំក្រុមជម្រើសជាតិ​អូទ្រីស​ក្នុង​ការ​ប្រកួត​ជើង​ឯក​អឺរ៉ុប​នៅ​ប្រទេស​អាល្លឺម៉ង់​នា​ពេល​ខាង​មុខ។ Bayern មិន​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជាមួយ​អ្នក​ចាត់​ការ​ផ្សេង​ទៀត​ទេ ហើយ​ការ​សម្រេច​ចិត្ត​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្តាហ៍​នេះ។

លោក Rangnick ត្រូវ​បាន​គេ​ជឿ​ថា​ មាន​ចំណាប់​អារម្មណ៍​នឹង​តួនាទី​នេះ ​ព្រោះ​វា​ជា​ឱកាស​ក្នុង​ការ​ផ្លាស់​ប្តូរ​រឿង​ក្នុង​អំឡុង​ពេល​មាន​ភាព​ច្របូកច្របល់​នៅ​ក្លិប កាល​ពី​សប្តាហ៍​មុន លោក​បាន​បញ្ជាក់​ថា​ការ​សម្រេច​ចិត្ត​ណា​មួយ​ដែល​លោក​ធ្វើ​នឹង​មិន​ត្រូវ​បាន​ជំរុញ​ដោយ​ប្រាក់​ឡើយ។លោក Rangnick បាននិយាយថា “វាមិនសំខាន់សម្រាប់ខ្ញុំទាល់តែសោះសម្រាប់ខ្ញុំ វាគឺអំពីរឿងផ្សេងទៀត៖ តើខ្ញុំអាចបង្កើតភាពខុសប្លែកគ្នាបានទេ?ការផ្តោតអារម្មណ៍របស់ខ្ញុំគឺទៅលើក្រុមជម្រើសជាតិអូទ្រីស។ យើងផ្តោតទាំងស្រុងលើការប្រកួតជើងឯកអឺរ៉ុប”។

លោក Rangnick មានអាណត្តិរយៈពេលខែក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្លិប Manchester United ក្នុងរដូវកាល២០២១២០២២ក៏ដូចជាការដឹកនាំក្លិប Ulm, Stuttgart, Hannover, Hoffenheim, Schalke និង RB Leipzig

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖