ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីចិននឹងបំពេញទស្សនកិច្ច៣ប្រទេសនៅតំបន់អឺរ៉ុប

ចែករំលែក៖

ក្រោយរយៈពេល៥ឆ្នាំ ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់ ៣ប្រទេសក្នុងតំបន់អឺរ៉ុប ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព …រវាង ចិននឹងអឺរ៉ុប។
តាមការប្រកាសរបស់ក្រសួងការបរទេសចិន ប្រមុខដឹកនាំចិននឹងទៅកាន់៥ប្រទេស គឺ បារំាង សឺបៀ និងហុងគ្រី រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ៥ខែឧសភាឆ្នាំ២០២៤។
តបតាមការអញ្ជើញរបស់លោក Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង លោក Vučić ប្រធានាធិបតីសាធារណរដ្ឋស៊ែប៊ី លោក SULYOK ប្រធានាធិបតីហុងគ្រី និងលោក Orbán នាយករដ្ឋមន្រ្តីហុងគ្រី លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសទាំងបីនេះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
ថ្ងៃទី២៩ ខែមេសា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើបទបង្ហាញបន្ថែមទៀតអំពីកម្មវិធីលម្អិតនិងការរំពឹងទុកនៃដំណើរទស្សនកិច្ចលើកនេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។
លោក Lin Jian បានថ្លែងថា ដំណើរទស្សនកិច្ចលើកនេះគឺជា ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋចិននៅអឺរ៉ុបក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដែលមានសារៈសំខាន់ចំពោះការជំរុញការអភិវឌ្ឍជាទូទៅនៃទំនាក់ទំនងរវាងចិនជាមួយប្រទេសបារាំង ស៊ែប៊ី ហុងគ្រី ព្រមទាំងទំនាក់ទំនងរវាងចិននឹងអឺរ៉ុប ហើយក៏នឹងបំពេញបន្ថែមនូវកម្លាំងចលកថ្មីសម្រាប់ការអភិវឌ្ឍដោយសន្តិភាពរបស់ពិភពលោកផងដែរ៕ ដោយ៖ ធីរីណា

រូប​ថត​៖ Getty Images


ចែករំលែក៖