ព័ត៌មានទាន់ហេតុការណ៍៖

Leverkusen យកឈ្នះ Roma នៅ Europa League ជើងទី១បន្តកំណត់ត្រាមិនចាញ់សោះក្នុងរដូវកាលនេះ

ចែករំលែក៖

ក្រុម Bayer Leverkusen បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ក្នុង​ជើង​ទី​មួយ​លើ​ក្រុមម្ចាស់ផ្ទះ Roma ដើម្បី​កាន់តែមានឱកាសច្រើនក្នុងការឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ Europa League របស់​ពួក​គេ។

គ្រាប់​បាល់​របស់ Florian Wirtz និង Robert Andrich បាន​ជួយ​ឲ្យ​ម្ចាស់​ជើង​ឯក Bundesliga ទទួល​បាន​ជ័យ​ជម្នះ​លើក្រុមម្ចាស់ផ្ទះ​ក្នុង​ប្រទេស​អ៊ីតាលី។Roma ស៊ុតចំគោលដៅបានតែគ្រាប់ប៉ុណ្ណោះ ដោយខ្សែប្រយុទ្ធ Romelu Lukaku  មុនពេលត្រូវបានជំនួសវិញក្រោយ៨០នាទី។

អ្នកជំនួស Tammy Abraham បានបាត់បង់នូវឱកាសមាសមួយដែរដើម្បីស្វែងរកគ្រាប់បាល់មួយគ្រាប់ដែរ បន្ទាប់ពីការបើកដំណើរការរយៈពេលខ្លីកន្លះម៉ោងក្រុម Leverkusen បានបំបែកភាពជាប់គាំងនៅពេលដែលខ្សែការពារ Alex Grimaldo បញ្ជូនបាល់មុនពេលបង្កើតឱកាសឲ្យខ្សែបម្រើ Wirtz សម្រាប់គ្រាប់បាល់ទី១៨របស់គាត់ក្នុងរដូវកាលនេះ។

ក្រុមម្ចាស់ផ្ទះ Roma បានវាយបកវិញជាមួយនឹងឱកាសល្អផងដែរ ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីបានទេ ដោយសារតែ អ្នកចាំទីបានព្យាយាមរារាំងខ្សែបម្រើ Andrich បានបន្ថែមការនាំមុខគ្រាប់ទី២ឲ្យ Leverkusen នៅពាក់កណ្តាលតង់ទី ដោយការស៊ុតបាល់ឆ្ងាយយ៉ាងល្អ

ជ័យ​ជម្នះ​នេះ​បាន​ពង្រីក​ការ​ប្រកួត​មិន​ដែល​ចាញ់​របស់​ក្រុមលោក Xabi Alonso ដល់​ទៅ៤៧ប្រកួត​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់។

ចំណែកការ​ប្រកួត​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផ្សេង​ទៀត​រវាង Marseille និង Atalanta បាន​បញ្ចប់​ក្នុង​លទ្ធផល នៅ Stade Velodrome។ ខ្សែប្រយុទ្ធ Gianluca Scamacca បានជួយឱ្យក្រុមភ្ញៀវនាំមុខនៅនាទីទី១១នាទី មុនពេលដែលខ្សែការពារ Chancel Mbemba តាមស្មើដោយការស៊ុតបាល់ពីចម្ងាយនៅ៩នាទីក្រោយមក។

ក្រុមទាំង២ ត្រូវការឈ្នះរៀងខ្លួន បន្ទាប់ពីបានខកខានឱកាសដោយលទ្ធផលស្មើ១ទល់១នៅជើងទី១នេះ ហើយការប្រកួតជើងទី២នឹងធ្វើឡើងនៅ Bergamo នៅសប្តាហ៍ក្រោយ

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖