ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមអបអរសាទរខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។
សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃខួបលើកទី៣១ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក (៣ ឧសភា ១៩៩៣) ក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាព នៃវិបត្តិបរិស្ថាន”។
ការប្រារព្ធទិវាសេរីភាពសារព័ត៌មានប្រចាំឆ្នាំបែបនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ និងការពារសេរីភាពសារព័ត៌មាននៅទូទាំងពិភពលោក៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច