ភ្នំពេញ ៖ បញ្ជាការដ្ឋានកងទ័ពជើងគោក រៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាពរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់នាយទាហានជាន់ខ្ពស់ និងមន្ត្រី ដែលមានស្នាដៃល្អ ក្នុងការ សហការ ជីករុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា ។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ លោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក ង្វឿន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាព របស់រដ្ឋាភិបាល នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់នាយទាហានជាន់ខ្ពស់ និងមន្ត្រីដែលមានស្នាដៃល្អ ក្នុងការ សហការ ជីករុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា ។ ពិធីនេះបានរៀបចំធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោក ៕
ដោយ ៖ សិលា