ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុសស្រី០២នាក់ ត្រូវនគរបាលឃាត់ខ្លួនជាមួយថ្នាំញៀន WY ចំនួន ១៩.០៦១គ្រាប់ និងខេ ៦ថង់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញៀនប្រុសស្រី២នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនជាមួយគ្រឿងញៀន WY ចំនួន ១៩.០៦១គ្រាប់ និងខេ ៦ថង់ ។

 សមត្ថកិច្ចបានឱ្យដឹងថា ដោយមានការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងនគរបាលទូទាំងខេត្តត្រូវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ពិសេសបទល្មើសជួញដូរគ្រឿងញៀន ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នៅវេលាម៉ោង០៦និង០០នាទីល្ងាច លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដោយមានការសម្របសម្រួល​ ពីលោក​ ព្រះរាជអាជ្ញារង​ លឹម​ ប៊ុនសុភ័ក្រ​ បានបើកការស្រាវជ្រាវនិងឃាត់បានជនសង្ស័យប្រុសស្រីចំនួន០២នាក់ រួមមាន: ១- ឈ្មោះ​ ឆេង​ លាង​ ភេទប្រុស​ អាយុ៣៩ឆ្នាំ នៅចំណុចតាមផ្លូវ​សាធារណៈស្ថិតនៅភូមិក្បាលស្ពាន១​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត។ ២-ឈ្មោះ សាន​ សាណា​ ភេទស្រី​ អាយុ៣៩ឆ្នាំ​ នៅចំណុច​ ការ៉ាសសាំងPTT ស្តិតក្នុងភូមិក្បាលស្ពាន១​ សង្កាត់អូរជ្រៅ​ ក្រុងប៉ោយប៉ែត ។ ដកហូតបានវត្ថុតាង ១-ម្សៅក្រាមស(ខេ)ចំនួន៦ថង់តូចទម្ងន់៣០៨,៤០ក្រាម ២-ថ្នាំគ្រាប់អក្សរ wyចំនួន ១៩.០៦១គ្រាប់ ថវិកាមួយចំនួន និង សម្ភារ:ពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់និងវត្ថុតាង ត្រូវបាននគរបាលឃាត់ខ្លួនយកមកសួរនាំ និង កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕

ដោយ៖ វណ្ណា


ចែករំលែក៖