ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកម៉ូតូលឿនជ្រុលចង្កូតធ្លាក់ផ្លូវបណ្តាលឱ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ខណៈបើកម៉ូតូលឿនជ្រុលចង្កូតធ្លាក់ផ្លូវដួលខ្លួនឯង ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២ និង៤០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ុន តុលា អាយុ២២ឆ្នាំ មានទីលំនៅភូមិល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មាននៅកន្លែងបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក លេខ កំពង់ធំ 1L-7516 ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈដល់ចំណុចកើតហេតុបានរេចង្កូតធ្លាក់ផ្លូវ ដួលខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ ។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំប្រគល់ឲ្យសាច់ញាតិ

នៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖