ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចស្តុបផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបេីករថយន្ត ម៉ាកToyota Yaris មួយគ្រឿងបួងចង្កូតបត់ឆ្លងស្តុបមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបើកឆ្លងស្តុបដូចគ្នាចំពីមុខចំហៀងខាងឆ្វេងពេញទំហឹងប៉ើងផ្ទប់លើចិញ្ចើមផ្លូវខូចខាតយ៉ាងដំណំ។ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០:៥០នាទីយប់ថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៤ ចំណុចស្តុបវត្តលង្ការ 

ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះសីហនុ កែងផ្លូូវ៥១ សង្កាត់ បឹងកេងកង ទី១ ខណ្ឌ បឹងកេងកង រាជធានី ភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក ToyotaYarisពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BY-3259បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវព្រះសីហនុក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ខណៈពេលបើកមកដល់ចំណុចកើតហេតុនៅនិងស្តុបវត្តលង្ការ បានបួងចង្កូតបត់ឆ្វេងឆ្លងស្តុបមកតាមផ្លូវ៥១វិញក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពណ៌សមិនមានស្លាកលេខ បើកបរដោយបុរសម្នាក់ធ្វើរដំណើរចេញពីផ្លូវព្រះសីហនុក្នុងទិសដៅពីលិចមកកើតបើកឆ្លងផ្លូវចំពីមុខចំហៀងខាងឆ្វេងពេញទំហឹងប៉ើងផ្ទប់លើចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្សពោលគឺខូចខាតតែសម្ភារៈផ្ទាល់ខ្លួន ជារថយន្តតែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុខាងលើដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖