ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្រេចលុបឈ្មោះយោធាម្នាក់ដែលបានបាញ់បោះសេរី នៅខណ្ឌ៧មករា ចេញពីក្របខ័ណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា​ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចលុបឈ្មោះយោធាដែលបានបាញ់បោះសេរី នៅខណ្ឌ៧មករា ចេញពីក្របខ័ណ្ឌមន្ត្រីយោធា យោងតាមប្រកាស ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។ 

សូមជម្រាបជូនថា​ មន្រ្តីយោធាដែលបានបាញ់​បោះសេរីនោះមានឈ្មោះ ផាត ផានណូ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ស្នាក់នៅផ្ទះលេខ ៣៦៧ DE0 ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣៨ ភូមិ០១ សង្កាត់បឹងព្រលឹត។

គួររម្លឹកថា​ បុរសជាយោធាម្នាក់​ ដែលបានបាញ់គំរាមប្រជាពលរដ្ឋអ្នកជិតខាងជាមួយគ្នាចំនួន០៥គ្រាប់ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស បានធ្វេីឡេីង​កាលពីវេលាម៉ោង០៣ និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤​ ក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួន និងដកហូតអាវុធខ្លី០១ដើម ម៉ាកCZ P.07ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖