ព័ត៌មានទាន់ហេតុការណ៍៖

អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីឆ្លើយតបនឹងការវិវត្តនៃសង្គមជាតិ សម្តេចធិបតី ផ្តល់នូវអនុសាសន៍ដល់ក្រសួង ព័ត៌មានដូចខាងក្រោម៖

ទី១.លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សាក្រមសីលធម៌ និងគុណភាពការងារ។ ក្រសួងព័ត៌មានត្រូវជំរុញ ដំណើរការឡើងវិញ នូវមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារ- ព័ត៌មាន និងត្រូវពង្រឹងកិច្ចសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលដែលមាន ស្រាប់នៅក្នុងប្រទេស។

ទី២.ពិនិត្យឡើងវិញលើលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្ត ដែលនៅជាធរមាន ដើម្បីរៀបចំធ្វើវិសោធនកម្ម ឬរៀបចំថ្មី ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម និង ត្រូវលើកកម្ពស់ការអនុវត្តច្បាប់ ក្នុងវិស័យសារព័ត៌មានក្នុងគោលបំណង រៀបចំ សណ្តាប់ធ្នាប់នៃវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។

ទី៣. រៀបចំធម្មនុញ្ញសារព័ត៌មាន ដែលជាឯកសារគោលក្នុងការកំណត់នីតិវិធីប្រតិបត្តិ ស្តង់ដាស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈ។

ទី៤.រៀបចំកំណត់គោលការណ៍ណែនាំស្តីពីការផលិតមាតិកា និងផ្សព្វផ្សាយរបស់ អ្នកកាសែតប្រជាពលរដ្ឋ ដើម្បីធានានូវសណ្តាប់ធ្នាប់របៀបរៀបរយលើបណ្តាញ សង្គម។

ទី៥. រៀបចំមូលនិធិគាំទ្រដំណើរការកសាង សមាគមអ្នកសារព័ត៌មាន, និងលើការគាំពារ និងលើកកម្ពស់វិជ្ជាជីវៈ។

ជាមួយនេះ, សម្តេចធិបតី ផ្តល់អនុសាសន៍មួយចំនួនដល់បងប្អូនអ្នកសារព័ត៌មាន៖ 

ទី១. បន្តចូលរួមថែរក្សាសុខសន្តិភាព, ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជា- ធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់, ក្រមសីលធម៌, វិជ្ជាជីវៈ ឱ្យបានខ្ជាប់ខ្ជួន និង ត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។

ទី២. ផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិត នៅ កម្ពុជា និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពល- រដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហា បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

៣. ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពជាក់ស្តែង ទាំងភាពសកម្ម និងអសកម្មក្នុងសង្គម ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាឱ្យចំគោលដៅ, និងមាន ប្រសិទ្ធភាព ស្របតាមកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល។

ទី៤. ផ្សព្វផ្សាយ អប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍, គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន, ការជួញដូរមនុស្ស, គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍, ការប្រើ- ប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។

ទី៥. បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើ ឱ្យប្រទេសជាតិ មានអស្ថិរភាពនយោបាយ, ចលាចល, ភាពវឹកវរ និង បាត់បង់ សណ្តាប់ធ្នាប់សង្គម។

ទី៦. ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត, មានតុល្យភាព, គ្រប់ជ្រុង ជ្រោយ, ចៀសវាងការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិនិង បាត់បង់ទំនុកចិត្តពីសាធារណជន។

៧. បណ្តុះបណ្តាលសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មាន, ទាំងបច្ចេកទេស និង វិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន, សណ្តាប់ធ្នាប់វិស័យព័ត៌មាន និង កិត្យានុភាពស្ថាប័នសារព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖