ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូនៅស្រុកអង្គរជុំ បណ្ដាលឱ្យជនរងគ្រោះបែកខ្ទេចសាកសព គួរឱ្យរន្ធត់បំផុត !

ចែករំលែក៖

ខេត្តសៀមរាប ៖ បុរសជាអ្នកបើកម៉ូតូម្នាក់ត្រូវបានរថយន្តបានបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ ខ្ទេចសាកសពមើលលែងយល់ រវាងរថយន្ត និងម៉ូតូ (បើកបរស្របទិសគ្នា)។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៩ និង១០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិកប្ដៀក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ 

សូមបញ្ជាក់ថា ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បង្ករដោយ រថយន្ត១គ្រឿងម៉ាក Hyundai Dump ស៊េរីឆ្នាំ២០០១ ប្រភេទបែនធុនធ្ងន់ ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A-9828 បានបុកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ធុនសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ សៀមរាប 1E-9035។

ករណីនេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ លេម ណាន ភេទប្រុស អាយុ៣៥ ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ(ស្លាប់) មិនពាក់មួកការពារសុវត្ថិភាព។

ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ។ វត្ថុតាង រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជុំ៕ 

ដោយ ៖ សហការី


ចែករំលែក៖