ព័ត៌មានទាន់ហេតុការណ៍៖

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់មន្ត្រីពន្ធនាគារចំនួន ៤រូប ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមអគ្គានុរក្ស

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ៖ 

មាត្រា១: ដាក់មន្ត្រីពន្ធនាគារចំនួន ៤រូប ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមអគ្គានុរក្ស នៃក្របខ័ណ្ឌមន្ត្រី ពន្ធនាគារ ក្រសួងមហាផ្ទៃ ក្នុងនោះរួមមាន ៖ 

១-លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ២ អ៊ុំ សាខន អត្តលេខ ០២៦០ ចូលនិវត្តន៍ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ។

២-លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ៣ គង់ សំអុន អត្តលេខ ០២៥៣ ចូលនិវត្តន៍ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ។

៣-លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ៣ ជុំ សុគុណ អត្តលេខ ០៩៤៨ ចូលនិវត្តន៍ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

៤-លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ៣ ខោ សំអាត អត្តលេខ ០៥២៩ ចូលនិវត្តន៍ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ 

មាត្រា២ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖