ព័ត៌មានទាន់ហេតុការណ៍៖

នៅស្រុកស្រែអំបិល មានធនធានធម្មជាតិប្លែកៗនៅ (តំបន់ឆាយខ្សែភ្លើង)

ចែករំលែក៖

ខេត្តកោះកុង ៖ ធនធានធម្មជាតិប្លែកៗនៅ (តំបន់ឆាយខ្សែភ្លើង)  ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

យើងអាចធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកស្រែអំបិល ហួសស្ពានស្រែអំបិលបន្តិចបត់ស្ដាំ ពីស្ពានស្រែអំបិលទៅកាន់ ឆាយខ្សែភ្លើង មានចម្ងាយប្រមាណជាង ៤០គីឡូម៉ែត្រ ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះម៉ូតូ កង់ គោយន្ដ ឬរថយន្ដបែប។ 

នេះបើយោងតាមប្រភពក្រសួងទេសចរណ៍។

សូមបញ្ជាក់ថា ៖ ខេត្តកោះកុង មានតំបន់ ទេសចរណ៍ជាច្រើន ដែលប្រជាពលរដ្ឋ នៅក្នុងខេត្តនេះ និងមកពីខេត្តក្រុងផ្សេងៗ ទៀតនិយម ទៅលេងកម្សាន្ត។ កោះកុងជាខេត្តអេកូទេសចរណ៍តំបន់ឆ្នេរ ដែលអំណោយផលដល់ការដកដង្ហើមខ្យល់បរិសុទ្ធ។

សូមជម្រាបជូនថា ៖ ពេលទៅដល់ស្រុកស្រែអំបិល យើងអាចទៅលេងតំបន់ទេសចរណ៍ស្ទឹងពពក, រមណីយដ្ឋានឆ្នេរកោងកាង, រមណីយដ្ឋាន ឆ្នេរនេសាទ និងតាមរមណីយដ្ឋានផ្សេងៗ នៅតាមបណ្ដោយព្រែកស្រែអំបិល។ ចំពោះតំបន់ស្ទឹងពពកទេសចរអាចទៅបោះតង់ ជិះកង់លេងតាមដងព្រៃ ទៅលេងទឹកជ្រោះ ដែលសុទ្ធតែជាសក្ដានុពលសម្រាប់ទេសចរចង់ទៅលេងកម្សាន្តនៅខេត្តកោះកុង៕

ដោយ ៖ សិលា


ចែករំលែក៖