ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រី​មឆ្លងផ្លូវត្រូវហុងដាស្កូបពីបុករបួសទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ទៀតជិះម៉ូតូហុងដាស្កូបពីបុកពេញទំហឹងបណ្តាលឱយរងរបួសទាំងសងខាងត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តា​មប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកោះកុង1B 7790 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីងហេីយបានបត់ឆ្វេងឆ្លងផ្លូវទៅបុរីពិភពថ្មីភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្កូបពីពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1GV 1016​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់។ 

ក្រោយកេីតហេតុជនរងគ្រោះម្នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌកំបូលរងចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖