ភ្នំពេញ ៖ សិទ្ធិទេីបតែរៀនថ្នាក់មត្តេយ្យសិក្សា តែហ៊ានទៅប្រលងគណិតវិទ្យាថ្នាក់ទី១កំរិតពិភពលោក ហេីយជាប់លេខ១ទៀត I am very proud of you my prince ។ នេះជាប្រសាសន៍ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ ពិតជារៀនពូកែណាស់ ! កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានលេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក ។
សូមជម្រាបជូនថា ៖ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទទួលបានលេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក ពិតជារៀនពូកែណាស់ និងជាគ្រាប់ពេជ្រដ៏មានតម្លៃ។
កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាចៅរបស់ សម្តេចតេជោ ហ៊ុន សែន ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតគណិតវិទ្យាកម្រិតតំបន់ និងពិភពលោក។
យោងតាមវិញ្ញាបនប័ត្រ ដែលចេញដោយអ្នកគ្រប់គ្រងកម្មវិធីប្រកួតកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងគណិតវិទ្យា «CARIBOU» នេះ មានអ្នកចូលរួមប្រកួតប្រជែងក្នុងតំបន់ និងលើពិភពលោកប្រមាណ ១៧៣០នាក់។
ជាលទ្ធផលកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានចំណាត់ថ្នាក់លេខ១។ នេះមិនមែនជាលទ្ធផលលើកដំបូងនោះទេ កន្លងទៅ កុមារា ពេជមុន្នីរិទ្ធិសិដ្ឋ ក៏ធ្លាប់ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងពីកម្មវិធីប្រកួតនេះផងដែរ។
សូមជម្រាបទៀតថា ៖ កុមារា ពេជមុន្នីរិទ្ធិសិដ្ឋ ពេលដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងពីកម្មវិធីប្រកួតនេះ ច្រើនយកទៅបង្ហាញ លោកតា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជានិច្ច ជាមួយការស្រឡាញ់ពេញបេះដូងរបស់លោកតា លោកយាយ ។
សម្តេចធិបតី មានប្រសាសន៍ថា ៖ «អបអរសាទរកូនប្រុស រិទ្ធិសិទ្ធិ ដែលទទួលបានមេដាយមាស ក្នុងការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១។ នេះជាថ្នាំប៉ូវកម្លាំងដ៏ពិសេស និងស័ក្តសិទ្ធសម្រាប់ប៉ានិងម៉ាក់។ »៕
ដោយ ៖ សិលា