ការប្រកួត Europa Conference League របស់ Aston Villa បានបញ្ចប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលគូប្រជែង Olympiakos បានយកឈ្នះទាំង២ជើងក្នុងលទ្ធផល ២ទល់០ សរុបទាំង២ជើង ៦ទល់២ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រត្រូវជាមួយ Fiorentina ។
ដោយចាញ់ក្នុងជើងទី១លទ្ធផល ៤-២ ក្រុម Aston Villa នៅតែបន្តចាញ់ក្រុមមកពីក្រិក ២-០។ កីឡាករ Ayoub El Kaabi ដែលស៊ុតបាន៣គ្រាប់ក្នុងជើងទី១ បានបើកការស៊ុតបញ្ចូលទី២គ្រាប់ទៀតជួយឲ្យ Olympiakos នៅនាទីទី១០ និងនាទីទី៧៨។
ក្រុមរបស់លោក Unai Emery បានគ្រប់គ្រងការប្រកួត ប៉ុន្តែនៅតែមិនអាចយកឈ្នះគូប្រកួតបាន បើទោះបីមានឱកាសនៅនាទីចុងក្រោយក៏ដោយ។កីឡាករឆ្នើម El Kaabi របស់ Olympiakos រកបាន២គ្រាប់ក្នុងរយៈពេល៨នាទីស៊ុតផុតដៃអ្នកចាំទី Emiliano Martinez របស់ AstonVilla ។
ក្រុម Aston Villa សង្ឃឹមថានឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រអឺរ៉ុបជាលើកដំបូងចាប់តាំងពីក្រុមរបស់ Tony Barton បានឈ្នះពាន European Cup ក្នុងឆ្នាំ១៩៨២។ ផ្ទុយទៅវិញ Olympiakos នឹងលេងក្នុងវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបដំបូងរបស់ពួកគេនៅផ្ទះគូប្រជែង AEK Athens នៅថ្ងៃទី២៩ ឧសភា។
មកដល់ពេលនេះគឺមិនមានក្លិបអង់គ្លេសនៅវគ្គផ្ដាច់ព្រ័ត្រអឺរ៉ុបជាលើកដំបូងក្នុងរយៈពេល៤រដូវកាល។ Aston Villa នៅតែអាចបញ្ចប់រដូវកាលរបស់ពួកគេដោយភាពវិជ្ជមាន។ ពួកគេត្រូវការតែ៣ពិន្ទុប៉ុណ្ណោះពីការប្រកួត Premier League ចុងក្រោយរបស់ពួកគេចំនួន២ប្រកួត ដើម្បីធានាបាននូវកៅអីវគ្គជម្រុះសម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយ។ ប៉ុន្តែការរង់ចាំរបស់ក្លិបសម្រាប់ពានរង្វាន់ធំជាលើកដំបូងចាប់តាំងពីឈ្នះ League Cup ឆ្នាំ១៩៩៦ និងពានរង្វាន់អឺរ៉ុបជាលើកដំបូងក្នុងរយៈពេល៤២ឆ្នាំនៅតែបន្ត។
ថ្វីត្បិតតែឈ្នះជើងឯកលីកកំពូលក្រិច៤៧ដងក៏ដោយ ក្រុម Olympiakos មិនដែលឆ្លងផុតវគ្គ១/៤ ផ្តាច់ព្រ័ត្រនៃការប្រកួត Uefa ឡើយ។ Olympiakos បានចុះហត្ថលេខាលើកីឡាករចំនួន១៦នាក់ក្នុងរដូវក្តៅនេះ៤នាក់ត្រូវបានដកចេញ ក្នុងចំណោមពួកគេ២នាក់ត្រូវបានបញ្ជូនទៅឱ្យខ្ចីជើង។ បន្ទាប់មកពួកគេបានទិញ៨បន្ថែមទៀតនៅក្នុងខែមករា ហើយមានតែ៣នាក់ប៉ុណ្ណោះក្នុងបញ្ជីក្រុមអឺរ៉ុប។
Olympiakos បានព្យាយាមធ្វើរឿងនេះតាំងពីឆ្នាំ២០១០ នៅពេលដែលម្ចាស់លោក Evangelos Marinakis ចូលកាន់តំណែង។ ពួកគេបានបន្តក្តីស្រមៃ ដោយមិនអាចធ្លាក់ចេញពីវគ្គចែកពូលក្នុង១៤ដងក្នុងចំណោម១៦ដងចុងក្រោយ ហើយនេះជាលើកដំបូងហើយបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃលីកនៅអឺរ៉ុបគឺ Europa Conference League៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)