ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ០៧នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ​ បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ០៧នាក់​ និងបានកើតឡើងចំនួន ១០លើក ។ ដូច្នេះ​គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់!

ប្រភពដដែលបន្តថា​ ក្នុងគ្រោះថ្នាក់ចរាចរណ៍​ខាងលេីនេះ​ បានកើតឡើងចំនួន ១០លើក (យប់ ០២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៥នាក់ (ស្រី ០១នាក់), រងរបួសសរុប ០៧នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ០៤នាក់ (ស្រី ០៣នាក់) រងរបួសស្រាល ០៣នាក់ (ស្រី ០២នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០២នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៤លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់) , មិនគោរពសិទិ្ឋ ០៤លើក (ស្លាប់ ០១នាក់, ធ្ងន់ ០៣នាក់, ស្រាល ០២នាក់), ស្រវឹង ០១លើក (ស្លាប់ ០១នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) និងកត្តាផ្លូវ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) ៕

ដោយ​៖ តារា​


ចែករំលែក៖