ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿង បុកគ្នានៅស្តុបវត្តដំណាក់ ខូចខាតទាំងសងខាង

ចែករំលែក៖

ខេត្តសៀមរាប ៖ ការបើបរ មិនយោគយល់គ្នា ខ្វះការប្រុងប្រយ័ត្ន ងាយនឹងប្រឈមគ្រោះចរាចរណ៍ ជាក់ស្តែងរថយន្តពីរគ្រឿងបានបុកគ្នាបណ្ដាលឲ្យខូចខាតយ៉ាងដំណំទាំងសងខាង។ 

ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង ១១យប់ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្លើងស្តុបវត្តដំណាក់ លើផ្លូវ ៧មករា ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ 

អ្នកឃើញហេតុការណ៍បានរាយការណ៍ប្រាប់សារព័ត៌មានថា ៖ ករណីហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត Ford Ranger Raptor ពណ៌ប្រផេះ ផ្លាកលេខ ឧ.មានជ័យ 2C-5555 បុកជាមួយរថយន្ត Ford Ranger XLT ពណ៌សផ្លាកលេខសៀមរាប 2C-8371។ នៅក្នុងហេតុការណ៍នេះ ក៏បានបុកបង្គោលភ្លើងសញ្ញាចរាចរណ៍មួយដើមផងដែរ។

ជុំវិញហេតុការណ៍ក្នុងចរាចរណ៍នេះ សមត្ថកិច្ចជំនាញនៅទាន់បញ្ជាក់លម្អិតនៅឡើយរហូតដល់នៅព្រឹកថ្ងៃសៅរ៍នេះ ប៉ុន្តែរថយន្តទាំងសងខាង ខូចខាតដូចគ្នា ដែលត្រូវមកសម្របសម្រួលតាមនីតិវិធី ដើម្បីឯកភាពយកឡានទៅធ្វើរៀងៗខ្លួន ក្នុងករណីដោះស្រាយចប់ ៕

ដោយ ៖ សិលា


ចែករំលែក៖