ខេត្តបាត់ដំបង ៖ បើតាមការបញ្ជាក់ឱ្យដឹងពីលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងបាន ឱ្យដឹង ថា ក្នុង ទិសដៅ ដើម្បី ទាក់ទាញ កំណើន ភ្ញៀវ ទេសចរ ក្នុង និង ក្រៅ ស្រុក ឱ្យ មក ទស្សនា ក្នុង ខេត្ត បាត់ ដំបង បន្ថែម ទៀត ខាង មន្ទីរ ខេត្ត បាន នឹង កំពុង ខិតខំ កែច្នៃ តំបន់ ទេសចរណ៍ ភ្នំ សំពៅ ប្រែក្លាយ ជា រមណីយដ្ឋាន ឈាន មុខ គេ ក្នុង ខេត្ត បាត់ដំបង ក្នុង ឆ្នាំ២០២៤ នេះ។ លោកបានបន្តទៀត ថា ដើម្បី ឲ្យ ពិភព លោក បាន ស្គាល់ កាន់ តែ ច្រើន នូវ ផលិតផល និង ម្ហូបអាហារ ដែល ជា ស្នាដៃ កូនខ្មែរ ខាង មន្ទីរ ខិតខំ កែច្នៃ បន្ថែម ទៀត នៅ តំបន់ ភ្នំសំពៅ នលើ ពី សក្ដានុពល ដែល មាន ស្រាប់ នៅ តំបន់ នេះ ឲ្យ ក្លាយ ជា រមណីយដ្ឋាន ឈាន មុខ គេ នៅ ក្នុង ខេត្ត បាត់ដំបង។ នេះបើយោងតាម សៅ សារិទ្ធ ខាងមន្ទីទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។
លោកបន្ថែមថា «ការកែច្នៃ បន្ថែម នេះ មាន សាងសង់ ជា តូបដាក់ តាំង លក់ផលិតផល ក្នុងស្រុក (ភូមិមួយ ផលិតផល មួយ) រួម និង ម្ហូប អាហារ ឆ្ងាញ់ៗយ៉ាង សម្បូរ បែបផង ដែរ »។ ជាក់ស្តែង បច្ចុប្បន្ន កំពុង តែ សាងសង់ និង មាន រៀបចំ បំពាក់ ភ្លើង ពណ៌ សម្រាប់ ភ្ញៀវ កម្សាន្ត ពេល រាត្រី ផង ដែល មើល ទៅ ហាក់ដូចជា ផ្សាររាត្រី ដ៏ ទំនើប បែប ធម្មជាតិ មួយ ធ្វើ ឲ្យ អារម្មណ៍ ភ្ញៀវ ទេសចរ ស្រស់ ស្រាយ។ មិន តែ ប៉ុណ្ណោះ ចំពោះ ការ កែច្នៃ បន្ថែម នេះ នៅ ថ្ងៃទី១១-១២ ខែ ឧសភា ខាងមុខនេះ នឹង ដាក់ សម្ពោធ ជា ផ្លូវ ការ ។
ទន្ទឹម នេះ អនុប្រធាន មន្ទីរ ទេសចរណ៍ ខេត្ត រូប នេះក៏ បាន អំពាវនាវ ដល់ ភ្ញៀវ ក្នុង ស្រុក ចូល រួម មក កែ កម្សាន្ត ទាំង អស់គ្នា នឹង ជួយ លើក កម្ពស់ ផលិតផល និង ម្ហូបអាហារ ក្នុង ស្រុក ឲ្យ កាន់ តែ ផុលផុស បន្ថែម ទៀត។
ភ្នំសំពៅ ជា ឈ្មោះ ភ្នំ មួយ ស្ថិត ក្នុង ស្រុក បាណន់ ខេត្ត បាត់ដំបង មាន ចម្ងាយ ១២ គីឡូម៉ែត្រ ពីទី រួម ខេត្ត បាត់ដំបង ត្រូវ បាន ដាក់ បញ្ចូល ជា រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ ពេញ និយម សម្រាប់ បម្រើ ដល់ វិស័យ ទេសចរណ៍ ក្នុង ខេត្ត បាត់ដំបង ។ ភ្នំ នេះ មាន ល្អាង រហូតដល់ ១២ ប្លែក ពី គ្នា មាន កម្ពស់ ប្រមាណ ១០០ ម៉ែត្រ កាំ ជណ្ដើរ ឡើង ចំនួន ១០៣០ កាំ មាន ទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិត ក្នុង ឃុំ ភ្នំ សំពៅ ស្រុក បាណន់ ខេត្ត បាត់ដំបង។
នៅ លើ កំពូល ភ្នំនេះ មាន វត្ត មួយ ឈ្មោះ ថា វត្ត គិរីរម្យ និង ល្អាង រូង ទាំង ១២ លើភ្នំ នេះ មាន ដូចជា ល្អាង ផ្កាស្លា, ល្អាង គក់ ទ្រូង,ល្អាង ខ្យល់,ល្អាង តែង ខ្លួន,ល្អាង ល្ខោន, ល្អាង ជ្រៃ, ល្អាង ពេជ្រ, ល្អាង ខ្វែង, ល្អាង ប្រេង, ល្អាង ស្ថានីយ ឬ ល្អាង ធំ, ល្អាង ក្បាល ខ្មោច និង ល្អាង ប្រចៀវ ។ ក្នុង ចំណោមល្អាង ទាំង ១២ ភ្ញៀវ ទេសចរ និយម ចូល ទស្សនា តែល្អាង ផ្កា ស្លា និង ល្អាង ល្ខោន ប៉ុណ្ណោះ។ ការ ទស្សនាទិដ្ឋភាព ហ្វូង សត្វ ប្រជៀវ រាប់ លាន ក្បាល ដែល ហោះ ចេញ ពី ល្អាង នៅ ពេល ល្ងាច ដែល អ្នក ស្រុក តែង និយម នាំ គ្នា ហៅ ហ្វូង ប្រជៀវ ទាំង នោះ ថា កង ទ័ព ប្រជៀវ ដ៏ ក្លាហាន ជា ចំណីទាក់ទាញអ្នក ទេសចរ ចង់ ទៅទស្សនា ភ្នំសំពៅខណៈ ក្បួន ហោះហើរ របស់ ហ្វូង ប្រជៀវ នេះ ប្រៀប បាន ទៅ នឹង ចរន្ត ទឹក ហូរ លើ ផ្ទៃ អាកាស ដែល ការ ហោះ ហើរ របស់ ហ្វូង សត្វ ប្រជៀវ នៅ ចន្លោះ ម៉ោង ៥:៣០ នាទី ដល់ ម៉ោង ៦:១៥នាទីល្ងាច គឺជា ពេល វេលា ដែល ហ្វូង សត្វ ប្រជៀវ ចាប់ ផ្ដើម ហោះ ហើរ បណ្ដែត ខ្លួន ចេញពី រូងភ្នំ ធ្វើ ឲ្យ មាន ការ ចាប់ អារម្មណ៍ យ៉ាង ខ្លាំង ពី ភ្ញៀវ ជាតិ និង អន្តរជាតិ ទើប នៅ តំបន់ មួយ នេះ ត្រូវ បាន មន្ទីរ ទេសចរណ៍ ខេត្ត បង្កើន ការ កែច្នៃ បន្ថែម ដើម្បី ទាញ កំណើន ភ្ញៀវ ក្រៅ ស្រុក កាន់ តែ មាន កំណើន ខ្ពស់៕
ដោយ ៖ សិលា