ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ លោកស្នងការ ជួន ណារិន្ទ ៖ ករណីដែលបណ្ដាញសង្គម បង្ហោះនោះ មិនមែនជាមន្ត្រីនគរបាលទេ ពិតជាជនឆបោកប្រាកដមែន !

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្ទាល់ខ្លួនថា ៖ ខ្ញុំបាទសូម បញ្ជាក់ជូន លោកពុកអ្នកម៉ែ ពូមីង បងប្អូននិងមហាជន មេត្តាជូនជ្រាបថា ករណីដែលបណ្ដាញសង្គម បង្ហោះនោះ មិនមែនជាមន្ត្រីនគរបាលទេ ពិតជា ជន ឆបោកប្រាកដមែន !

   ១/-ចំណែករូបថតនគរបាលស្រ្តីនោះមាន ឈ្មោះ ស៊ុន ស៊ីន គឺជាមនុស្សប្រុសទេមាន ឋានន្តរសក្ដិ វរសេនីយ៍ឯក នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

   ២/ចំពោះអត្តលេខ86343 គឺជាមន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ភេទប្រុស ឋានន្តរសក្ដិ វរសេនីយ៍ត្រី។

    ខ្ញុំបាទសំណូមពរ ដល់ ជនរងគ្រោះ ស្នើសុំ យកឯកសារ មកដាក់បណ្ដឹងមកអធិការដ្ឋានឬនៅស្នងការនគរបាលរាជធានីភ្នំពេញជាបន្ទាន់។ សូម អរគុណ ទុកជាមុន។

សូមបញ្ជាក់ថា ៖ ព្រឹកមុិញ ! លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ជួន ណារិន្ទ បានបញ្ជាឲ្យសមត្ថកិច្ចជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីស្ត្រីពាក់ស័ក្តិ៤កន្លះ និងឃាត់ខ្លួនស្រ្តី ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេដទាំងស្រុងចំពោះស្រ្តីនគរបាលម្នាក់មានឋានន្តរស័ក្តិវរសេនីយ៍ទោ ដូចក្នុងរូបភាពនេះ  មានឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋបានផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមិនមែនកូនចៅ របស់ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធនីភ្នំពេញនោះទេ ដោយស្រ្តីនគរបាលនេះក៏មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ។ លោកស្នងការក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះនិងឃាត់ខ្លួនស្រ្តីនោះយកមកសាកសួរតាមនីតិវិធី។ ជាមួយនោះ លោកស្នងការក៏បានអំពាវនាវជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរឺនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖