ព័ត៌មានទាន់ហេតុការណ៍៖

រីករាយទិវាអ្នកម្តាយ “ Happy Mother’s Day”! 🙏❤️🙏 យើង«Selfie»គាត់ជាមួយជីវិតយើងជានិច្ច

ចែករំលែក៖

ភ្នំពេញ ៖ សូមអបអរសាទរទិវាបង្ហាញពីការដឹងគុណចំពោះអ្នកដែលស្រលាញ់យើងបំផុត, អ្នកដែលធ្វើកិច្ចការសព្វបែបយ៉ាងដើម្បីយើងគ្មានថ្ងៃសម្រាក, អ្នកដែលយកចិត្តទុកដាក់និងបារម្ភពីយើងគ្រប់ពេល, អ្នកដែលតែងតែនៅ និងជជែកកម្សាន្តជាមួយយើង, អ្នកចម្អិនម្ហូបដែលយើងចូលចិត្ត, អ្នកដែល Selfie ជាមួយយើង, អ្នកដែលធ្វើការទាំងយប់ទាំងថ្ងៃដើម្បីយើង គឺអ្នកម្តាយជាទីគោរពស្រលាញ់នៃកូនៗ។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ កូនៗគ្រប់រូបៗ សូមគោរពជូនពរដល់អ្នកម្តាយ  ក៏ដូចជា អ្នកម្តាយទូទាំងព្រះរាជាណាចក្រកម្ពុជា នៅសកលលោក សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តនៅជាម្លប់ដល់កូនចៅ ជាយូរអង្វែងតរៀងទៅ។

សូមកូនៗទាំងឡាយបង្ហាញនូវក្តីស្រលាញ់ដោយការចែករំលែកពេលវេលារបស់ខ្លួន ជាមួយនឹងអ្នកមានគុណជាទីគោរពស្រលាញ់ ទាំងពេលនៅផ្ទះទាំងអស់គ្នា និងពេលនៅឆ្ងាយគ្នាតាមរូបភាពផ្សេងៗ យើង«Selfie»គាត់ជាមួយជីវិតយើងជានិច្ច។

យើងអាចស្វែងយល់ ! ពាក្យថា ៖ «ម៉ែ»

ពាក្យថា «ម៉ែ» ជាពាក្យដែលមានអត្ថន័យ សំខាន់ណាស់ ជាពាក្យដែលពីរោះ សើមជ្រួតជ្រាបចូលក្នុងចិត្តរបស់កូនគ្រប់គ្នា ព្រោះ«ម៉ែ»ជាអ្នកមានព្រះគុណ ដ៏យ៉ាងធំ ក្រៃលែង គឺជាអ្នកឲ្យនូវឱវាទឲ្យសេចក្ដី ស្រលាញ់ ឲ្យទ្រព្យសម្បត្តិ ឲ្យបាន ទទួលការសិក្សា។ «ម៉ែ»ជាអ្នកចិញ្ចឹមបីបាច់ ថែរក្សាកូន និងជាអ្នកនៅជិតកូនច្រើនជាង អ្នកណាៗទាំងអស់ ទាំងពាក្យថា«ម៉ែ»គឺជា ពាក្យដែលមនុស្សយើងនិយាយបានមុន ពាក្យដទៃទៀតនៅក្នុងជីវិតនេះ។

-ពាក្យ«ម៉ែ»មានន័យសំខាន់ខ្លាំងណាស់       ប្រជុំគុណក្រាស់ក្រៃជាងធរណី

-ពាក្យ«ម៉ែ»ពីរោះគ្របលើប្រឹថពី           ដូចល្អ គីរីពេញដោយរុក្ខា។

-ព្រៃធំ មានសត្វ ជាំគ្រឿងលម្អ ភរិយា    បវរលម្អ ភស្ដា

-ទ្វីបលោកល្អស្រល់ ក៏ព្រោះសុរិយា           សត្វក្នុងលោកា ល្អព្រោះមានម៉ែ ៕

ដោយ ៖ សិលា


ចែករំលែក៖