ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ បុរសម្នាក់បាត់បង់ជីវិត ក្នុងករណីផ្ទុះគ្រាប់ DK75

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យ៤៥ឆ្នាំម្នាក់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីយកគ្រាប់DK75 មកដំនៅនឹងផ្ទះ បណ្តាលឲ្យផ្ទុះកក្រើកភូមិ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក 

នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថាៈ តាមការឲ្យដឹងពីនគរបាលស្រុកភ្នំស្រុក ជនរងគ្រោះមានឈ្មោះ ប្រង ប៊ិស ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបញ្ជាក់ទៀតថាៈតាមការស្រាវជ្រាវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះគាត់បានទៅភ្ជួរចម្ការប្រទះឃើញហើយយកមកទុកនៅក្រោមជង្រុកជាង១ឆ្នាំមកហើយ ដោយមិនរាយការណ៍ឲ្យសមត្ថកិច្ចបានដឹងនោះទេ។នៅថ្ងៃកើតហេតុ ជនរងគ្រោះបានយកគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះប្រភេទគ្រាប់DK75ដែលទុកនោះមកដំក្នុងគោលបំណងកែច្នៃធ្វើកន្តឹងគោ បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ ។ ប៉ុន្តែសំណាងល្អមិនគ្រោះថ្នាក់ដល់ប្រពន្ធនិងកូន ដោយប្រពន្ធនៅរវល់ឯចម្ការ កូនទី១ដេកលើផ្ទះ ចំណែកកូនទី២ អង្គុយមើលឪពុកដំគ្រាប់ចម្ងាយប្រហែលជាង១០ម៉ែត្រតែមិនរងគ្រោះថ្នាក់ទេ ។

 ក្រោយពីមន្ត្រីជំនាញពិនិត្យធ្វើកំណត់ហេតុរួចរាល់សមត្ថកិច្ចជំនាញខាងលើបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានយកគ្រាប់មិនទាន់ផ្ទុះមកដំដើម្បីធ្វើកន្ដឹងគោមែន សពជនរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួចរាល់បានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។

ដោយ៖ វណ្ណា


ចែករំលែក៖