ព័ត៌មានទាន់ហេតុការណ៍៖

Man City ខិត​កាន់តែ​កៀក​នឹង​ការ​ឈ្នះ​ពាន Premier League ក្រោយបំបាក់ Fulham

ចែករំលែក៖

Josko Gvardiol រកបានពីរគ្រាប់ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី១១ ឧសភា ខណៈដែលក្រុម Manchester City បានដាក់សម្ពាធលើ Arsenal ក្នុងការប្រជែងដណ្តើមពាន ដោយបានផ្តួលក្រុម Fulham ៤ទល់០ ដើម្បីរំកិលពិន្ទុដាច់នៅលើកំពូលតារាង Premier League

នៅក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៣៦ ក្រុមភ្ញៀវ Man City បានបើកការស៊ុតបញ្ចូលទីនៅដើមតង់ទី១ មួយគ្រាប់ពេលដែលខ្សែការពារ Gvardiol បានរកគ្រាប់បាល់បញ្ចូលទីនៅនាទីទី១៣ បន្ទាប់មកនៅតង់ទី២ Phil Foden បានបន្តទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គាត់នៅរដូវកាលនេះជាមួយនឹងការរកគ្រាប់បាល់ទី២នៃការប្រកួតនេះនៅនាទីទី៥៩ដោយការបញ្ជូនបាល់ពី Bernardo Siva

Erling Haaland គួរតែបន្ថែមគ្រាប់បាល់ទី៣នៅពាក់កណ្តាលតង់ទីពីរ ប៉ុន្តែអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League រូបនេះបានស៊ុតមិនចំគោលដៅទៅវិញ

ប៉ុន្តែ Manchester City នៅតែបន្តដាក់សម្ពាធលើក្រុមម្ចាស់ផ្ទះ រហូតដល់នាទីទី៧១ Gvardiol បានស៊ុតបំប៉ោងសំណាញ់ទីគ្រាប់ទី៣លើក្រុមFulham

កីឡាករ Issa Diop របស់ Fulham ត្រូវ​បាន​កាត​លឿង​ជា​លើក​ទី​ពីរ​ក្នុង​ពេល​ប្រកួត ហើយក៏ទទួលបានកាតក្រហមនៅនាទីទី៩០+៥ នៅពេលដែលប៉ះទង្គិចជាមួយ Julain Alvarez នៅ​ខាង​ក្នុង​ប្រអប់ ហើយ​ត្រូវអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទីដែលស៊ុតគ្រាប់ទី៤នេះដោយកីឡាករ Julain Alvarez រហូតដល់ចប់ការប្រកួត ក្រុមភ្ញៀវ Man City យកឈ្នះ Fulham ៤ទល់០។

លទ្ធផល​នេះ​មាន​ន័យ​ថា ​ក្រុម​កាំភ្លើង​ធំ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប Manchester United នៅ​ថ្ងៃ​អាទិត្យ​នេះត្រូវ​ការ​ឈ្នះ ដើម្បី​ប្រាកដ​ក្នុង​ការ​ប្រជែង​យក​ពាន​ទៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​រដូវ​កាល។

Manchester City ក៏ត្រូវប្រកួតក្នុងទឹកដី Tottenham នៅថ្ងៃអង្គារ ហើយប្រសិនបើ Arsenal បរាជ័យក្នុងការទទួលបានលទ្ធផលវិជ្ជមាននៅ Old Trafford នោះជ័យជម្នះនឹងឈ្នះពានរង្វាន់ Premier League ជាលើកទីជាប់ៗគ្នាសម្រាប់ក្រុមរបស់លោក Guardiola

ការដាក់ពិន្ទុរបស់ Arsenal ក្នុងដំណាក់កាលដ៏សំខាន់នៃការប្រណាំងប្រជែងដណ្តើមពានកាលពីរដូវកាលមុន មានន័យថា ជាការឈ្នះដ៏ងាយស្រួលសម្រាប់ Manchester City ប៉ុន្តែលើកនេះ ពួកគេត្រូវបានរុញច្រានកាន់តែខ្លាំងដោយបុរសរបស់ Mikel Arteta ហើយលោក Guardiola បានសង្កត់ធ្ងន់កាលពីដើមសប្តាហ៍នេះថា មិនអាចមានកំហុសឆ្គងក្នុងការស្វែងរកពានរង្វាន់លីកមួយផ្សេងទៀតនោះទេ។

Arsenal នៅតែស្ថិតក្នុងការប្រជែងដណ្តើមពានច្រើន ហើយការឈ្នះពេលប្រកួតជាមួយ Manchester United នៅថ្ងៃអាទិត្យនេះនឹងដាក់សម្ពាធលើ Man City ប៉ុន្តែបើក្រុមកាំភ្លើងធំបរាជ័យនោះ ក្រុមរបស់លោក Guardiola នឹងលើកពាន Premier League នៅរដូវកាលនេះជាមិនខាន ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖