ភ្នំពេញ ៖ ពាក្យស្លោកប្រឆាំងគ្រឿងញៀន
១-ភាពញៀនគ្រឿងញៀនជាជំងឺខួរក្បាលអាចព្យាបាលបាន
២-ជួយអ្នកញៀនគ្រឿងញៀនត្រូវការការចូលរួមពីគ្រួសារ និងសហគមន៍
៣-មន្ត្រីអនុវត្តច្បាប់ម្នាក់ជាអ្នកផ្តល់ប្រឹក្សាម្នាក់ក្នុងការជួយព្យាបាលអ្នកញៀនគ្រឿងញៀន អនុវត្ត។
៤-មន្ត្រីអនុវត្ត ច្បាប់ជាដៃគូ ចាំបាច់សម្រាប់ការងារព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលើសហគមន៍។
៥-ចូលរួមគ្នាជម្រុញអ្នកញៀនគ្រឿងញៀនទៅទទួលយកការព្យាបាលនៅតាមមណ្ឌល សុខភាព និងមន្ទីរពេទ្យបង្អែក
៦-ប្រើគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ
៧-ការផលិត ចរាចរ រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់
៨-គ្រឿងញៀនបង្កឲ្យមានអំពើហិង្សា និងឧក្រឹដ្ឋកម្ម
៩-ចូរប្រាប់មនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន
១០-ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន
១១-គ្រឿងញៀនបំផ្លាញការសិក្សា និងជិវិតស្រស់ថ្លារបស់យុវវ័យ
១២-ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន
១៣-ចូលរួមទាំងអស់គ្នាដើម្បីឲ្យជិវិត និងសហគមន៍យើងគ្មានគ្រឿងញៀន
១៤. អ្នកឆ្លាតមិនសេពល្បែង/ស្រី/ស្រា អ្នកមានប្រាជ្ញាមិនសេពគ្រឿងញៀន
១៥.អនាគតនៅក្នុងដៃអ្នក កុំយកខ្លួនទៅលនឹងអន្ទាក់គ្រឿងញៀន
១៦. វិជ្ជាជ្រោងគ្រប់ធនធាន គ្រឿងញៀនបំផ្លាញទាំងអស់
១៧. ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្តរាយ
១៨. យុវជនដែលល្អ រួបរួមគាំទ្រ កំចាត់គ្រឿងញៀន
១៩.ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅយើង
២០-សមត្ថកិច្ចទាំងអស់ត្រូវប្រកាន់ខ្ជាប់ដាច់ខាតនូវ ៣កុំ-១រាយការណ៍ ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថភាពគ្រប់ ករណីបទល្មើសគ្រឿងញៀន។
ពាក្យស្លោកអបអរសាទរព្រឹត្តិការណ៍បាល់ទាត់ មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បី សប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅលើកជាទិសស្លោកថា ៖
១ -កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន
២-ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ខិតខំរៀនដើម្បីអនាគត
៣-សេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម
៤-យកគ្រឿងញៀនជាសត្រូវ យកសៀវភៅធ្វើជាមិត្ត
៥-យុវជនខ្លាំងប្រមូលកម្លាំងប្រឆាំងគ្រឿងញៀន
៦-ចូលរួមគ្នាជម្រុញអ្នកញៀនគ្រឿងញៀនទៅទទួលយកការព្យាបាលនៅតាម មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
៧-សមត្ថកិច្ចទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវ៣កុំ-១រាយការណ៍ ៖កុំពាក់ព័ន្ធ កុំបន្ធូរ បន្ថយ កុំអន្តរាគមន៍ និងត្រូវរាយការណ៍គ្រប់ក្រណីបទល្មើសគ្រឿងញៀន
៨-កីឡា និងពលកម្ម មិនត្រូវការគ្រឿងញៀនទេ
៩-ដោះស្រាយបញ្ហាគ្រឿងញៀន ដើម្បីសុខភាព និងមនុស្សធម៌
១០-ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍ គ្មានគ្រឿងញៀន ៕
ដោយ ៖ សិលា