ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពី គណនីក្លែងក្លាយ(Fake Account)

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ពី គណនីក្លែងក្លាយ(Fake Account) ដោយសម្តេចបានបង្ហោះលើផេកផ្លូវការថា ៖ សូមបងប្អូន សាធារណៈ ជនទាំងអស់មេត្តាជ្រាបថា មានជនអនាមិកបានបន្តក្លែងបន្លំដោយបង្កេីត គណនីក្លែងក្លាយ (Fake Account)  និងបានផ្ញេីសារទៅបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងផ្សេងៗ។ 

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កេីតគណនី ឬ ផេកក្លែងក្លាយជាបន្តបន្ទាប់ ដោយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដេីម្បីផ្ញេីសារ ឬធ្វេីសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ។ 

សម្តេចតេជោ បានព្រមានថា ៖ ចំពោះជនដែលបានបង្កើតគណនី និង ទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំសូមផ្អាកសកម្មភាពជាបន្ទាន់។ 

សូមបញ្ជាក់ថា គណនី និង ទំព័រផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមានឈ្មោះ និងតំណ Link ខាងក្រោម

១/ Facebook Account ផ្ទាល់: Hun Sen (https://www.facebook.com/hunsenpm) 

២/ Facebook Page : Samdech Hun Sen of Cambodia (https://www.facebook.com/hunsencambodia) មានសញ្ញាធិក ពណ៌ខៀវនៅពីក្រោយឈ្មោះពេញ និង មាន 14M followers

៣)Telegram : Samdech Hun Sen of Cambodia (https://t.me/spmhunsen) 

៤/ TikTok: Samdech Hun Sen (@hunsenofcambodia) 

៥/ Instagram: Samdech Hun Sen of Cambodia (https://www.instagram.com/hunsencambodia) 

៦/ Twitter: Hun Sen (@hunsencambodia) 

៧/ YouTube: Samdech Hun Sen of Cambodia (https://youtube.com/@hunsencambodia) ៕

ដោយ ៖ សិលា


ចែករំលែក៖