ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះតាមរយៈហ្វេសប៊ុក នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ បាន បង្ហាញរូបភាពជាច្រើនសន្លឹក ដែលសម្ដេចបញ្ជាក់ថាជារូបថតដែលសម្ដេចផ្ទាល់មិន ដែលបាន ឃើញពីមុនមក។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរខ្លឹមសារអមជាមួយរូបភាពទាំងនោះដូច្នេះថា «ប្រហែល៣ខែនេះខ្ញុំបានឃើញរូបថតរបស់ខ្ញុំជាច្រើនសន្លឹកដែលសុទ្ធតែរូបថតដែលខ្ញុំមិនដែលបានឃើញ។ សូមអរគុណ ចំពោះបងប្អូនដែលបានជួយរករូបថតទាំងនេះ។»
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ត្រូវបាន ប្រជាពលរដ្ឋ ក្នុងនិងក្រៅប្រទេស មន្ត្រីរាជការ កងកម្លាំង ចាត់ទុកថា ៖ ជាអ្នកការបង្កើតកងកម្លាំងប្រដាប់អាវុធដំបូង ដែលបានបង្កើតឡើងកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៧៨ គឺមានសារៈសំខាន់ សម្រាប់ឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយ បានយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ពិសេស ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ដែលបានយកអាយុជីវិតធ្វើជាដើមទុន ជាច្រើនលើក រហូតប្រទេសជាតិកម្ពុជា បានចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត នាឆ្នាំ១៩៧៩ និងទទួលបានសុខសន្តិភាពពេញលេញនាឆ្នាំ១៩៩៨ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះយើងសូម ៖
• អរគុណសន្តិភាព
• អរគុណនយោបាយឈ្នះ ឈ្នះ
• ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ៕
ដោយ ៖ សិលា