ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ នៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា។
អញ្ជើញចូលរួម ជាគណៈអធិបតី ជាភ្ញៀវកិត្តិយស និងជាសមាជិកនៃអង្គពិធីនាឱកាសនេះផងដែររួមមាន: ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការគណបក្សប្រ.ជ រាជធានីភ្នំពេញ ខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និង បេក្ខជនក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានី ខណ្ឌ និងសង្កាត់សរុបប្រមាណ១ ៥០០នាក់ ៕
ដោយ៖ សូរិយា